Connect with us

ចរាចរណ៍

រថយន្តដឹកទំនិញ ក្រឡាប់សង្កត់ផ្ទះមួយខ្នងជាកន្លែងសិស្សតូចៗរៀនបំប៉ន

បានផុស

នៅ

រថយន្តកូរ៉េដឹកទំនិញមួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់សង្កត់ផ្ទះពលរដ្ឋមួយខ្នងដែលជាកន្លែងសិស្សតូចៗរៀនបំប៉នរាល់ថ្ងៃ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្តដែលគ្រោះថ្នាក់ដោយឯកឯងនោះ ជាប្រភេទរថយន្តដឹកទំនិញ ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ ទៅបាត់ដំបង ដោយមានដឹកឥវ៉ាន់ចាប់ហ៊ួយពេញទ្រុង។ បើតាមការរៀបរាប់ពីអ្នករួមដំណើរបាននិយាយថា ពេលនោះរូបគាត់បានដេកលក់នៅក្នុងកាប៊ីនក្បែរអ្នកបើកបរ ពេលរថយន្តក្រឡាប់ទើបលោកភ្ញាក់ដឹងខ្លួន ដោយលោកបានប្រាប់ថា អ្មកបើកបរអាចដេកលក់ លុះផុតកំណាត់ផ្លូវកោងត្រង់ស្ពានកំពង់ព្រះ ដែលកន្លងមកតែងតែមានគ្រោះថ្នាក់ជាញឹកញាប់នោះ បានរេធ្លាក់ចេញពីផ្លូវក្រឡាប់សង្កត់លើផ្ទះពលរដ្ឋបាក់ខ្ទេចតែម្តង។

ដោយឡែកបើតាមបុរសជាម្ចាស់ផ្ទះបាននិយាយថា រៀងរាល់ថ្ងៃ គឺមានកូនសិស្សតូចៗមករៀនបំប៉នរាល់ថ្ងៃ គឺអង្គុយរៀនប្រមូលផ្តុំត្រង់កន្លែងរថយន្តសង្កត់នោះឯង តែសំណាងល្អដោយថ្ងៃនេះជាថ្ងៃអាទិត្យ ទើបមិនមានកូនសិស្សមក រីឯរូបលោក​ក៏ទើបនឹងក្រោកដើរចូលទៅក្នុងផ្ទះផុតក៏ត្រូវរថយន្តក្រឡាប់សង្កត់តែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងហៅរថយន្តស្ទូចមកស្ទូចឡើងដើម្បីអោយម្ចាស់រថយន្តរកដំណោះស្រាយលើការខូចខាតផ្ទះរបស់ពលរដ្ឋ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៣ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម