ចរាចរណ៍
ពេលដល់ភ្លើងស្តុបក្រហមគ្មានសញ្ញាព្រួញ អាចបត់ស្តាំបាន ប្រសិនគ្មានឧបសគ្គចំពោះមុខ
នៅពេលភ្លើងចរាចរណ៍លោតដល់ភ្លើងក្រហមភ្លាម លោកអ្នកអាចធ្វើការបត់ស្តាំបាន ប្រសិនជាផ្លូវខាងមុខទំនេរ គ្មានឧបសគ្គ ហើយភ្លើងក្រហមនោះ មិនមែនជាភ្លើងសញ្ញាមានរូបព្រួយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែករំលែកបន្ថែមទៅលើភ្លើងសញ្ញាចរាចរណ៍ ទៅដល់សាធារណជនថា ប្រសិនជាភ្លើងសញ្ញាគ្មានព្រួញ ហើយលោតពណ៌ក្រហម គឺមហាជនអាចបត់ទៅខាងស្តាំបាន។ មួយវិញទៀត ក្នុងករណីដែលលោតភ្លើងក្រហម អ្នកបើកបរឈប់នៅមុខគំនូសថ្មើរជើង ឬ ចំគំនូសថ្មើរជើង ឬ ឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវ អាចបត់ទៅស្តាំដៃបំផុតបាន ប្រសិនជាគ្មានឧបសគ្គ និងបត់ដោយភាពប្រុងប្រយ័ត្ន លើកលែងតែភ្លើងក្រហម មានសញ្ញាព្រួញតែប៉ុណ្ណោះ។

ចំណែក ភ្លើងសញ្ញាពណ៌លឿង គឺជាសញ្ញាដែលប្រាប់ឱ្យមានភាពប្រុងប្រយ័ត្ន ហើយត្រៀមឈប់។ រីឯ ភ្លើងសញ្ញាពណ៌បៃតង គឺជាសញ្ញាដែលអនុញ្ញាតឱ្យយានជំនិះចេញដំណើរ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋគ្រប់រូប បើកបរដោយសុវត្ថិភាព មានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ការណែនាំនេះ នឹងជួយឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍បន្ថែមទៀត ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមក្នុងសង្គម៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង