ចរាចរណ៍
ម្ដាយមីង និងក្មួយបង្កើតជិះម៉ូតូបុកគ្នាស្លាប់ទាំងពីរនាក់
ថ្នាក់ចរាចរណ៍បានកើតមានឡើងរវាងម្តាយមីង និងក្មួយបង្កើតជិះម៉ូតូបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យស្លាប់ទាំងពីរនាក់ភ្លាមៗ ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៥និង២០នាទី ថៃ្ងទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លើផ្លូវលេខ១៤០ ចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលបានឲ្យដឹងថា មានម៉ូតូមួយគ្រឿង ម៉ាកស្ដុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GF-9021 បើកបរ ដោយឈ្មោះ ថែម គន្ធា ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំរលាំងចក ស្រុកសំរោងទង បើកបរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកអ៊ិចសាយទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ វែង ចាន់នី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទងបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឱ្យមនុស្សស្លាប់ទាំងពីរនាក់ ។ លោកបន្តទៀតថា ជារឿងដែលនឹកស្មានមិនដល់ និងសោកសង្រេងបំផុត គឺជនរងគ្រោះទាំងពីរជាមីង និងក្មួយបង្កើតជួបគ្រោះថ្នាក់ដោយចៃដន្យបំផុតសម្រាប់ដើមឆ្នាំ២០២៣នេះ ។ ក្នុងករណីខាងលើសមត្ថកិច្ចនគរបាលកំពុងយកចិត្ដទុកដាក់ និងស្រាវជ្រាវពិនិត្យយ៉ាងម៉ត់ចត់បំផុតម៉ូតូ០២គ្រឿងខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ចំពោះវត្ថុតាងម៉ូតូទាំង០២គ្រឿង សមត្ថកិច្ចនគរបាលបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង រង់ចាំបន្ដនីតិវិធីប្រគល់ជូនក្រុមគ្រួសារ ៕
អត្ថបទ៖ ភួង រដ្ឋា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ