ចរាចរណ៍
នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ ទទួលបានឧបករណ៍ពិនិត្យសារធាតុញៀនថ្មីដំបូងសម្រាប់ពិនិត្យលើអ្នកបើកបរ
ក្នុងវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសធ្វើតេស្តស្វែងរកសារធាតុញៀនលើអ្នកបើកបររថយន្ត នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទទួលបានឧបករណ៍ត្រួតពិនិត្យសាធារតុញៀន (អិលអ៊ីហ្វាយ) ដែលជាសម្ភារៈថ្មីដំបូងសម្រាប់ប្រើប្រាស់ក្នុងការត្រួតពិនិត្យសារធាតុញៀនលើអ្នកបើកបររថយន្ដ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួង ពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកបានផ្ដល់នូវអំណោយជាសម្ភារៈឧបករណ៍ត្រួតពិនិត្យសាធារតុញៀន (អិលអ៊ីហ្វាយ) ដែលជាសម្ភារៈថ្មីដំបូងសម្រាប់ប្រើប្រាស់ក្នុងការត្រួតពិនិត្យសារធាតុញៀន ដែលបច្ចុប្បន្ននេះជាករណីដែលយើងកំពុងជួបប្រទះ ហើយបង្កនូវគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងមូលហេតុផ្សេងៗទៀត។

វគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងរយៈពេល៣ថ្ងៃ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានសិក្ខាកាមចំនួន៦៦រូប មកពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំង២៥ ទទួលបានការបណ្តុះបណ្តាលលើមេរៀនសំខាន់ៗពីគ្រូជំនាញនៃអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងអ្នកជំនាញអូស្រ្តាលី រួមមាន ៖
១-ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន
២-ឥទ្ធិពលនៃគ្រឿងញៀនចំពោះផ្លូវកាយ និងផ្លូវចិត្ត
៣-ប្រភេទ និងភិនភាគនៃគ្រឿងញៀន
៤-បច្ចេកទេសធ្វើតេស្តស្វែងរកសាធារធាតុញៀនតាមរយៈទឹកមាត់
៥-បច្ចេកទេសធ្វើតេស្តស្វែងរកសារធាតុញៀនតាមរយៈទឹកនោម
៦-ការចុះអនុវត្តជាក់ស្តែងធ្វើតេស្តស្វែងសាធារធាតុញៀនលើអ្នកបើកបរ។

ជាមួយគ្នានេះដែរ ដើម្បីឲ្យអ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវមានសុវត្ថិភាពទាំងយានយន្ត និងមនុស្ស ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានណែនាំឲ្យនគរបាលចរាចរណ៍ផ្លូវត្រូវមានវិធានការ៥ គឺ៖
ទី១ ផ្សព្វផ្សាយអប់រំ
ទី២ ការរឹតបន្ដឹងច្បាប់ចរាចរណ៍
ទី៣ ផ្លូវថ្នល់ (វិស្វកម្ម)
ទី៤ សង្គ្រោះ និងទី៥/ការលើកទឹកចិត្ត៕
អត្ថបទ៖ សុខុម







-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍