ចរាចរណ៍
រថភ្លើងបើកធ្លាក់ផ្លូវក្រឡាប់សង្កត់ផ្ទះពលរដ្ឋពីរខ្នង
មានករណីមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលទាំងព្រលឹម ខណៈមានរថភ្លើងមួយខ្សែបើកបរធ្លាក់គន្លងផ្លូវក្រឡាប់ធ្លាក់ទូកុងតឺន័រដឹកស្រូវចំនួន២ទូធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងក្នុងក្រុងបាត់ដំបង កាលពីវេលាម៉ោង០៥:០០
នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ត្រង់កំណាត់ផ្លូវដែកក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថភ្លើងមួយខ្សែបានធ្វើដំណើរពីទិសដៅពីខេត្តបន្ទាយមានជ័យឆ្លងកាត់ខេត្តបាត់ដំបងឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែក្រឡាប់ទូកុងតឺន័រដឹកស្រូវចំនួន២ប៉ះពាល់ទៅលើផ្ទះពលរដ្ឋ២ខ្នងទាំងពួកគាត់ខ្លះមិនទាន់ភ្ញាក់ពីដំណេកផង ទើបបង្កការភ្ញាក់ផ្អើលទាំងព្រលឹមតែម្តង តែសំណាងមិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានពិនិត្យលើកន្លែងកើតហេតុហើយបានដាក់ការសន្និដ្ឋានថា ដោយសារស្ថានភាពផ្លូវដីមានសំណើម និងស្រុតផងនោះជាហេតុនាំឲ្យទូនៅផ្នែកកណ្តាលរបស់រថភ្លើងខ្ទាតចេញពីគន្លងផ្លូវ ហើយបានក្រឡាប់ទូដឹកស្រូវចំនួនពីរសង្កត់លើសំយ៉ាបផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់ចំនួនពីរខ្នង ប៉ុន្តែសំណាងល្អម្ចាស់ផ្ទះជាច្រើននាក់ដែលកំពុងសម្រាកមិនមានគ្រោះថ្នាក់ដល់នណាម្នាក់នោះទេ។

មន្ត្រីអយស្ម័យយានខេត្តបានឲ្យដឹងថា ក្រោយកើតហេតុក្រុមបច្ចេកទេសគ្រប់គ្រងអយស្ម័យយានខេត្តបានចុះរៀបចំជួសជុលតភ្ជាប់កំណាត់ផ្លូវដែលរងការខូចខាតជាច្រើនម៉ែត្រយ៉ាងប្រញាប់ប្រញាល់ដើម្បីដាក់ដំណើរការដឹកជញ្ជូនបន្តធម្មតាឡើងវិញ។ មន្ត្រីដដែលថា ដោយឧបទ្ទវហេតុនេះបង្កឡើងតាមរយះជំនន់ទឹកភ្លៀងទើបមានកន្លែងមួយចំនួនផ្នែកខាងក្រោមដីនៅទន់ទើបបង្កឲ្យស្រុតតាមរយះទម្ងន់ធ្ងន់តែម្តង។

បើទោះយ៉ាងណាគេសង្កេតឃើញថា ផ្លូវដែកក្នុងក្រុងបាត់ដំបងបានបង្កឧបទ្ទវហេតុខាងលើនេះចំនួន២លើកហើយដែលទូរថភ្លើងបានផ្ទុកស្រូវដូចគ្នា។ ហើយករណីនេះត្រូវបានប្រជាពលរដ្ឋស្នើឲ្យខាងជំនាញត្រូវតែពិនិត្យ និងបន្តការជួសជុលជាពិសេសនៅតាមទីប្រជុំជនក្រុងតែម្តងដែលមានពលរដ្ឋរស់នៅតាមរ៉បមាត់ផ្លូវដែកច្រើនជៀសវាងបង្កផលប៉ះពាល់ដល់អាយុជីវិតរបស់ពលរដ្ឋនៅថ្ងៃក្រោយដោយយថាហេតុម្តងទៀត៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?