ចរាចរណ៍
សិស្សសាលា៣នាក់ជិះម៉ូតូឌុបគ្នាបុករថយន្តកែច្ឆៃពីក្រោយស្លាប់ ខណៈខូចទុកចោលមិនមានដាក់អ្វីជាសញ្ញា
យុវជនចំនួន៣នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាជ្រុលទៅបុកពីក្រោយរថយន្តកែច្នៃមួយគ្រឿងខូចទុកចោលនៅលើផ្លូវសម្តេចសង្ឃ ត្រង់ចំណុចផ្លូវបំបែកឡើងទៅផ្លូវល្បឿនលឿន។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅម៉ោង៨និង២០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវសម្តេចសង្ឃទេពវង្ស(ផ្លូវលេខ១៤៦B)ក្នុង ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយសាររថយន្តកែច្នៃដឹកកំណាត់ឈើមូល១គ្រឿងបានខូចទុកចេាលនៅលើផ្លូវ មិនមានដាក់ស្លាកសញ្ញាឬភ្លើងបំភ្លឺពេលយប់ គាប់ជួនម៉ូតូ ម៉ាកC125 ផលិតនៅឆ្នាំ២០២០ ពណ៍ក្រហម ផ្លាកលេខ កំពត 1M 4958 ជិះឌុបគ្នាចំនួន៣នាក់ បានបុកពីក្រេាយយ៉ាងពេញទំហឹង បណ្តាលអេាយ ភាគីខាងម៉ូតូ ស្លាប់ទាំង៣នាក់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ១ ឈ្មោះ ស្រៀង ហួយហ័រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីទំនៅភូមិ០៣ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ២ ឈ្មោះ ផន លីអុី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហហនុ។ ៣ ឈ្មោះ ជឿន បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំនែកវត្ថុតាងបានយករក្សារទុកនៅអធិការស្រុកស្ទឹងហាវដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ ស៊ុយ ចាន់ធា




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ