Connect with us

ចរាចរណ៍

ពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ព្រួយបារម្ភសុវត្ថិភាពធ្វើដំណើរ ខណៈអ្នកបើកបរមិនគោរពច្បាប់

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​នាំ​គ្នា​សម្ដែង​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​រាល់​ពេល​ធ្វើដំណើរ​តាម​ដង​ផ្លូវ ខណៈ​ភាគច្រើន​មាន​អ្នក​បើកបរ​ហួស​ល្បឿន​កំណត់ និង​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ដង​ផ្លូវ​ថ្នល់​ក្នុង​ក្រុង​ខេមរភូមិន្ទ សំបូរ​ទៅ​ដោយ​គំនូស​វាស់វែង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើរតែ​គ្រប់​ផ្លូវ​ទាំងអស់។ រាល់​ម៉ោង ៧ ព្រឹក មុខ​សាលាបឋមសិក្សា​ទី​រួម​ខេត្ត មាន​អ្នក​ជិះ​ម៉ូតូ​លឿនៗ​ណាស់ មិន​ក្រែង​ដល់​កូន​សិស្ស​នោះ​ទេ។

នេះ​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក កាលពី​យប់​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០២៣ អំពី​ក្ដី​កង្វល់​របស់​ពួកគាត់​ជុំវិញ​ឥរិយាបថ​របស់​អ្នកបើកបរ​សព្វថ្ងៃ​នេះ ដែល​ភាគច្រើន​ជា​យុវជន​អាយុ ១៥ ដល់ ២៩ ឆ្នាំ។

តំណាង​ពលរដ្ឋ បាន​បន្ត​ថា ខ្លាច​ណាស់​ឥឡូវ​ហ្នឹង ជាពិសេស​ឡាន​បើកបរ​លើ​ស្ពាន​នឹង​ហ្មង វ៉ា​ជែង​ដោយ​គ្មាន​ការ​ពិចារណា ស្ពាន​តូច​តែមួយ ឆ្ងល់​គាត់​ប្រឹង​វ៉ា​ប្រញាប់​ទៅ​ណា។

ចំណែក​ឯ លោក ពិន សេរី​វឌ្ឍនៈ អនុ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង ថ្លែង​ដែរ​ថា ជាក់ស្ដែង​មួយ​រយៈ​នេះ មន្ទីរពេទ្យ​ខេត្ត​បាន​ទទួល​អ្នកជំងឺ​ធ្ងន់ៗ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ទី​រួម​ខេត្ត​របស់​យើង​ផង​ដែរ។ សំណូមពរ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជាពិសេស​កុំ​បើកបរ​លើស​ល្បឿន​កំណត់​យប់។

ពលរដ្ឋ​ខ្លះ​ទៀត រអ៊ូរទាំ​ថា យប់ៗ​នៅ​ម្ដុំ​ផ្ទះ​គាត់ រង្វង់​មូល​យាយ​រែក​ផ្លែឈើ តែង​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ ហើយ​ដាក់​សំឡេង​សារ៉ែន​ឡាន​សង្គ្រោះ​បន្ទាន់​រាល់​យប់​តែម្ដង ក្រុម​កម្លាំង​សមត្ថកិច្ច​គួរ​មាន​វិធានការ​ខ្លះ​ហើយ។

ទាក់ទិន​នឹង​ការ​បារម្ភ​របស់​ពលរដ្ឋ​យ៉ាង​ដូច្នេះ ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្ត​កោះកុង លើក​ឡើង​ថា លោក​នឹង​ពិនិត្យ និង​សុំ​គោលការណ៍​បន្ថែម​ពី​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​អនុវត្ត​វិធានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ឡើងវិញ​ទៅតាម​គោលដៅ​នីមួយៗ។

លោកស្នងការ​ខេត្ត អះអាង​ថា សមត្ថកិច្ច​របស់​លោក​តែង​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​សាធារណជន​ជា​ច្រើនលើកច្រើនសា​មក​ហើយ​ពី​ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ន័យ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​តាម​ដង​ផ្លូវ​។ ប៉ុន្តែ​ពួកគាត់​គោរព​ច្បាប់​តែ​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ ក្រោយមក​បន្ត​ភាព​ខ្វះ​ចន្លោះ​ដដែល។

លោក ព្រំ វ​ន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បង្ហាញ​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កោះកុង សព្វថ្ងៃ​បាន​កើន​ឡើង​ក្នុង​ស្ថានភាព​គួរ​ឲ្យ​បារម្ភ​ខ្លាំង បើ​ធៀប​នឹង​បណ្ដា​ខេត្ត​ផ្សេងៗ ដោយ​ភាគច្រើន​អ្នក​ស្លាប់ និង​រង​របួស​ជា​យុវជន​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ២៩ ឆ្នាំ ជា​ក្រុម​មនុស្ស​ក្នុង​វ័យ​ពេញ​កម្លាំង​សិក្សា និង​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត។

មន្ត្រី​ជំនាញ បន្ថែម​ថា មូលហេតុ​ដែល​នាំ​ឲ្យ​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​នៅ​ពេលនេះ ក៏​ដោយសារ​តែ​កត្តា​បើកបរ​ហួស​ល្បឿន​កំណត់ សេព​គ្រឿង​ស្រវឹង មិន​ពាក់មួក​សុវត្ថិភាព បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​មិន​ផ្ដល់​សិទ្ធ​អាទិភាព​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម