ចរាចរណ៍
រថយន្ដធុនធំកិនស្លាប់ប្ដីប្រពន្ធពីរនាក់ ចំណែកកូនរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាបុកសត្វគោរត់ឆ្លងផ្លូវ
គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៦ ស្លាប់មនុស្សផ្ទួនៗប៉ុន្មានថ្ងៃនេះ។ ជាក់ស្តែងនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងលិចភូមិ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងបុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធ និងកូនប្រុសត្រឡប់ពីវាស់ដីវិញស្រាប់តែមានសត្វគោរត់ឆ្លងថ្នល់បុកគោដួលលើផ្លូវជាតិ ស្របពេលនោះរថយន្តធុនធំជិះមកដល់កិនស្លាប់២នាក់ របួសកូនប្រុសធ្ងន់១នាក់ ត្រូវបានមន្ត្រីចរាចណ៍ដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

មន្ត្រីនគរបាលចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះស្លាប់២នាក់ ឈ្មោះ សុខ ណាង ភេទប្រុសអាយុ៣៥ឆ្នាំត្រូវជាប្តី។ ឈ្មោះ វី ឈៀប អាយុ៣៧ឆ្នាំ ឈ្មោះ សុខ សីហា អាយុ៧ឆ្នាំជាកូនរបួសធ្ងន់ ទាំង៣នាក់ រស់នៅភូមិសួនអំពៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងបន្តទៀតថា មុនពេលគ្រោះថ្នាក់នោះ ជនរងគ្រោះបានជិះម៉ូតូហុងដាទ្រីម ពាក់ផ្លាកលេខ បាត់ដំបងAO.6766 បានឌុបប្រពន្ធ និងកូនប្រុសម្នាក់ត្រឡប់ពីវាស់ដីនៅខេត្តព្រះវិហារគោលបំណងត្រឡប់ទៅស្រុកវិញ ក្នុងចំណោមម៉ូតូ៣គ្រឿងមានម៉ូតូប្អូនប្រុស និងកូនប្រសារផងដែរ នៅពេលបើកម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៦ពីកើតមកលិចដល់ចំណុចកើតហេតុមានគោ១ក្បាលរត់ឆ្លងផ្លូវត្រូវបានជនរងគ្រោះបុកពេញទំហឹងបណ្តាលដួលលើដងផ្លូវ ត្រូវរថយន្តធុនធំពាក់ផ្លាកលេខភ្នំពេញ3C.1460 និងរ៉ឺម៉កក្រោយផ្លាកលេខព្រះសីហនុ4A.3008 បើកស្របទិសគ្នាកិនស្លាប់ភ្លាម២នាក់ប្តី និងប្រពន្ធ ចំណែកកូនប្រុសរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ភ្លាមៗផងដែ។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ឲ្យដឹងទៀតថា នៅមួយសន្ទុះក្រោយមកសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ វាស់វែង សពនគរបាលវិចខ្ចប់ដឹកតាមរថយន្តសង្គ្រោះបញ្ជូនដល់ផ្ទះជនរងគ្រោះនៅខេត្តប៉ៃលិន ហើយម៉ូតូជនរងគ្រោះនិងរថយន្តបង្កគ្រោះថ្នាក់ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក៕
អត្ថបទ៖ វ៉ាន់ ណាង




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ