ចរាចរណ៍
មន្ត្រីសាលាឃុំអង្កោល បើករថយន្ដក្រឡាប់ស្លាប់ខ្លួនឯងនៅផ្លូវធ្វើថ្មីជាប់មាត់សមុទ្រ
លោក ពោញ សំបូរ ជាមន្ត្រីសាលឃុំអង្កោល សង្កាត់កែប ក្រុងកែប បានបើករថយន្ដក្រឡាប់បុកបង្កាន់ដៃស្ពានបណ្ដាលឲ្យស្លាប់ខ្លួនឯងភ្លាមៗ។ ករណីក្រឡាប់រថយន្ដនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចស្ពានព្រែកកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។

បើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពោញ សំបូរ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីសាលាឃុំអង្កោល រស់នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បើករថយន្ដម៉ាក camry បាឡែន ពណ៌ ស ពាក់ផ្លាកលេខ កែប ២B.០០៩៩។

របាយការណ៍បញ្ជាក់ថា ជនរងគ្រោះបើករថយន្ដលើបណ្ដោយផ្លូវថ្មីប្របមាត់សមុទ្រពីកែបទៅឆ្នេរអង្កោល ពេលបើកមកដល់ចំណុចកើតហេតុ ក៏ក្រឡាប់បុកបង្កាន់ដៃស្ពានស្លាប់ខ្លួនឯងតែម្ដង។ ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកយកទៅប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅជួសជុលប្រើប្រាស់វិញ៕
អត្ថបទ៖ សុខុម





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា