Connect with us

ចរាចរណ៍

រថយន្តដឹកស៊ីទែនហ្គាសក្រឡាប់ផ្ងាជេីងនៅផ្លូវល្បឿនលឿន

បានផុស

នៅ

រថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាសមួយគ្រឿងចាប់ហ្វ្រាងបួងចង្កូតគេចពីរថយន្តមួយគ្រឿងទៀតបានក្រឡាប់ផ្ងាជេីងរងការខូចខាត សំណាងមិនផ្ទុះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលផ្លូវល្បឿនលឿន និងផ្លូវឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3E 0584 ធ្វេីដំណេីរតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចរង្វង់មូលស្រាប់តែមានរថយន្តមួយគ្រឿងធ្វេីដំណេីរចុះពីផ្លូវល្បឿនលឿនធ្វេីឲ្យរថយន្តកុងតឺន័រចាប់ហ្វ្រាងបួងបង្កូតក៏ក្រឡាប់ផ្ងាជេីង សំណាងមិនធ្លាយហ្គាសផ្ទុះ ចំណែករថយន្តមួយគ្រឿងទៀតបន្តទៅមុខបាត់។

ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកេីតហេតុដោយសារតែខូចខាតផ្លូវល្បឿនលឿនក៏ប្រគល់ឲ្យក្រុមហ៊ុនផ្លូវល្បឿនលឿនដេីម្បីដោះស្រាយគ្នា៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម