Connect with us

ចរាចរណ៍

រថយន្ដNissan បុកគោយន្ដកន្រ្តៃស្លាប់៤នាក់ របួស៤នាក់

បានផុស

នៅ

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់រវាងរថយន្ត និងគោយន្តកន្ត្រៃបណ្តាលឲ្យមនុស្សស្រីប្រុសស្លាប់៤នាក់ និងរបួសធ្ងន់៤នាក់ លេីចំណុចផ្លូវកៅស៊ូ ត្រង់ចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា រថយន្តបេីកបរក្នុងស្ថានភាពល្បឿនលឿន បើកបរពីទិសខាងកើតទៅទិសខាងលិច ស្រាប់តែមកដល់ចំណុចកេីតហេតុនៅវេលាម៉ោង៣និង៣៥នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានមកបុកគោយន្ដកន្ត្រៃរបស់កសិករពេញទំហឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពសមត្ថកិច្ចបានបញ្ជាក់ទៀតថា រថយន្តបង្កម៉ាក Nissan Brontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9962 បើកបរដោយឈ្មោះ ព្រំ គឹមនាង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។ ចំណែកអ្នកគោយន្ដកន្រ្តៃបើកបរដោយឈ្មោះ វ័ន ខន ភេទប្រុស អាយុ៤០ឆ្នាំ និងរួមដំណើរដោយមនុស្ស៧នាក់ រស់នៅភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។ ក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្សដែលជិះក្នុងគោយន្ដស្លាប់​៤នាក់ និងរបួសធ្ងន់៤នាក់។

បច្ចុប្បន្ន សមត្ថកិច្ចបានយកវត្ថុតាងរថយន្ត និងគោយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រីឯសពទាំង៤នាក់ ត្រូវប្រគល់ឲ្យទៅក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី។ ចំពោះអ្នកបើកបររថយន្ត សមត្ថកិច្ចធ្វេីការឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីដោះស្រាយតាមនិតិវិធី៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១១ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម