Connect with us

ចរាចរណ៍

បុរស ២ នាក់ ស្លាប់ភ្លាមៗ ក្រោយរថយន្តបុកពេញទំហឹង នៅស្រុកមណ្ឌលសីមា

បានផុស

នៅ

បុរស ២ នាក់ រួម​ដំណើរ​ដោយ​ម៉ូតូ​ជាមួយ​គ្នា​ពេលយប់ ត្រូវ​បាន​រថយន្ត​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ រីឯ​ជន​បង្ក​រត់​គេច​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៩ និង ៣៥ នាទី​យប់ ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ ២០២៣ គ្រា​បើកបរ​បញ្ច្រាស​ទិសដៅ​គ្នា​ពី​កើត​ទៅ​លិច នៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កែង​ផ្លូវ​កៅស៊ូ​ឆ្នេរ ២០០០។

លោក​វរសេនីយ៍ លឹម សែងច័ន្ទ អធិការ​នគរបាល​ស្រុក​មណ្ឌលសីមា បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០២៣ ថា បុរស ២ នាក់ ជា​អ្នក​បើកបរ​ម៉ូតូ ម៉ាក Scoopy ពណ៌​ស គ្មាន​ស្លាក​លេខ និង​អ្នក​រួម​ដំណើរ​ដែល​ស្លាប់ ទី១-សព​ឈ្មោះ លី គឹមឡេង អាយុ ៣០ ឆ្នាំ មុខរបរ​នេសាទ និង​ទី២-សព​ឈ្មោះ ជ្រូក មុខរបរ​កម្មករ។ ក្រោយ​កើតហេតុ ជន​បង្ក​បើក​រថយន្ត​ម៉ាក TACOMA ពាក់​ស្លាក​លេខ 2A-2978 បាន​រត់​គេចខ្លួន។

បើ​តាម​សមត្ថកិច្ច មូលហេតុ​ភាគី​ខាង​រថយន្ត​បើកបរ​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុងប្រយ័ត្ន អំឡុង​ពេល​មាន​ស្ថានភាព​ផ្លូវ​កោង​ខ្លាំង ទើប​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​តែម្ដង។

បច្ចុប្បន្ន​ចំពោះ ជន​បង្ក សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ រីឯ​ម៉ូតូ និង​ឡាន ផ្នែក​ជំនាញ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

Sokha Hotels

ព័ត៌មានពេញនិយម