ចរាចរណ៍
រថយន្តឡង់គីស័របុករថយន្តដឹកសិស្សរបួសធ្ងន់ស្រាល៥នាក់
សិស្សសាលា៥នាក់បានរងរបួស ក្នុងនោះម្នាក់របួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តឡង់គី្រស័រពាក់ផ្លាក ខេមរៈភូមិន្ទ បុករថយន្តសាំយ៉ុងដឹកសិស្សសាលាបត់ឆ្វេងមិនប្រុងប្រយ័ត្ន។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទំនាបអំពិល លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៧- ៥៨ ក្នុងភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច។

យោងតាមរបាយការណ៍របស់លោកវីរៈសេនីយ៍ឯក នន ស៊ីណាត អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AW -1849 អ្នកបើកបរឈ្មោះ សែន អានីន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ(ឃាត់ខ្លួន) រស់នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដឹកសិស្សចំនួន០៤នាក់ស្រី០១នាក់ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសពីជើងទៅត្បូង។ របាយការណ៍បញ្ជាក់ថា លុះមកដល់ចំណុចខាងលើបានបត់ឆ្វេង (ប្ដូងទិសផ្លូវមិនប្រុងប្រយ័ត្ន) ក៏បុកជាមួយរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ 02-27778 អ្នកបើកបរឈ្មោះ អៀង ណារា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងដំណើរខ្វែងទើសគ្នា ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យរងរបួសមនុស្ស០៥នាក់ ស្រី០១នាក់ ក្នុងនោះរបួសធ្ងន់០២នាក់ប្រុស និងខូចរថយន្ត០២គ្រឿងធ្ងន់ និងខូចរនាំងដែកសុវត្ថិភាពផ្លូវថ្នល់ប្រវែង០៦ម៉ែត្រ។

លោកអធិការនគរបាលស្រុកបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ អ្នករងរបួសត្រូវក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ចំណែករថយន្តទាំងពីរគ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ឡាច។ ចំណែកអ្នកបើកបររថយន្តសាំយ៉ុងដឹកសិស្ស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច អ្នកបើកបររថយន្តសាំយ៉ុងដឹកសិស្សសាលាពាក់ផ្លាកលេខភ្នំពេ ញ2AW-2849 បើកបរប្ដូរទិសផ្លូវមិនប្រុងប្រយ័ត្នកាត់មុខរថយន្តឡង់គ្រីស័រដែលមកពីទិសបញ្ច្រាស់គ្នា។ ចំណែកអ្នកបើកបររថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ02-02-7778 បើកបរត្រឹមត្រូវនៅក្នុងគន្លងផ្លូវរបស់ខ្លួន៕
អត្ថបទ៖ ឈៀងថារិទ្ធ



-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)