Connect with us

ចរាចរណ៍

ឆមាសទី ១ ឆ្នាំ ២០២៣ កម្មករនិយោជិតគ្រោះថ្នាក់ចរាចរណ៍ជាង ៦០០ ករណី

បានផុស

នៅ

អគ្គនាយករង​បេឡា​សន្តិសុខ​សង្គម បង្ហាញ​ថា ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៣ នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បាន​កើត​ឡើង​លើ​កម្មករ​និយោជិត​ចំនួន ៦៣៦ ករណី ដែល​បង្ក​ឲ្យ​មាន​ជនរងគ្រោះ ៦៩៦ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង​បេឡា​សន្តិសុខ​សង្គម បញ្ជាក់​នៅ​ថ្ងៃ​ទី ២ ខែ​មិថុនា ឆ្នាំ ២០២៣ ថា ក្នុង​ចំណោម​កម្មករ​និយោជិត​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក គឺ​មាន​អ្នក​ស្លាប់ ១៧ នាក់ របួសធ្ងន់ ២០០ នាក់ និង​របួសស្រាល ៤៧៩ នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ​និយោជិត។

ក្នុង​ពិធី​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ និង​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ជូន​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ​និយោជិត និង​កម្មករ​និយោជិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង លោក ហេង សុផាន់​ណា​រិ​ទ្ធ បាន​រំលេច​ដែរ​ថា ព្រោះតែ​មើល​ឃើញ​ពី​កត្តា​ហានិភ័យ​ខាងលើ ទើប​បេឡា​សន្តិសុខ​សង្គម និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​ការ​បញ្ជ្រាប​ការ​យល់ដឹង​បន្ថែម​អំពី​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ទៅកាន់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ និង​កម្មករ​និយោជិត​ទាំងអស់ បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ជានិច្ច និង​មានការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និង​លើ​វាសនា​ខ្លួនឯង ព្រមទាំង​ចេះ​ទទួលខុសត្រូវ​លើ​វាសនា​អ្នកដទៃ។

បញ្ហា​ប្រឈម​ទាំង កម្មករ និង​និយោជិត មេត្តា​គួរ​បញ្ឈប់ ហើយ​ងាក​មក​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ខ្លួនឯង ព្រមទាំង​អ្នក​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ជាមួយគ្នា។

លោក ហាក់ ឡេង អភិបាលរង​ខេត្ត​កោះកុង ថ្លែង​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បច្ចុប្បន្ន​មិន​ត្រឹមតែ​បង្ក​ឲ្យ​មាន​ការ​ខាតបង់​ទ្រព្យសម្បត្តិ អាយុជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ ពោល​គឺ​វា​ថែមទាំង​បន្សល់ទុក​នូវ​វិបត្តិ​សង្គម​ជាច្រើន​រួមមាន ៖ ជន​ពិការ​ភាព កុមារ​កំព្រា ស្ត្រី​មេម៉ាយ និង​ផ្ដល់​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​ទៀត​ផង។

ដូច្នេះ​លោក​ស្នើសុំ​ដល់​កម្មករ និង​និយោជិត បន្ត​ចូលរួម​បង្កើន​ការ​យល់ដឹង និង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំងអស់​គ្នា ចៀសវាង​ធ្វេសប្រហែស​ចំពោះ​ការ​បើកបរ​ដែល​ងាយ​បង្ក​គ្រោះថ្នាក់​តាម​ដង​ផ្លូវ​សាធារណៈ។

លោក​អភិបាលរង​ខេត្ត បន្ថែម​ថា គ្រប់​អ្នកបើកបរ ត្រូវ​មាន​សីលធម៌​ក្នុង​ការ​បើកបរ​តាម​ដង​ផ្លូវ និង​គោរព​ច្បាប់ ពិសេស​បែងចែក​ឲ្យ​បាន​ច្បាស់​រវាង​ផ្លូវ​ធ្វើដំណើរ​រថយន្ត និង​ផ្លូវ​ម៉ូតូ កុំ​បើកបរ​លើ​ផ្លូវ​ដែល​មាន ២ គន្លង បើក​ម្នាក់ឯង។ ទៀតសោត កុំ​ចោល​សំរាម​ផ្ដេសផ្ដាស ក្រោយ​ពិសា​អាហារ​រួច ដែល​ជា​ហេតុ​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ដោយ​មិន​ដឹង​ខ្លួន។

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មករ និយោជិត ភាគច្រើន​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ គ្រា​មិន​សូវ​គោរព​ច្បាប់ ដោយ​បំពាន​ច្បាប់​តាមរយៈ​ការ​បើកបរ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បើកបរ​មិន​ពាក់​មួក​សុវត្ថិភាព និង​មិន​ប្រកាន់​ស្ដាំ។

លោក អ៊ុង គង្គា ប្រធាន​សាខា​បេឡា​សន្តិសុខ​សង្គម​ប្រចាំ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា ដើម​ឆ្នាំ ២០២៣ នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​រថយន្ត​ដឹក​កម្មករ​មិន​មាន​នោះ ដោយ​លោក​វាយតម្លៃ​ថា អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​បាន​គោរព​ច្បាប់​ត្រឹមត្រូវ និង​ផ្ដល់​សុវត្ថិភាព​ជូន​អ្នកដំណើរ​បាន​ល្អ​ប្រសើរ។

តែ​លោក អ៊ុង គង្គា បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ដោយសារតែ​កម្មករ​បើកបរ​ម៉ូតូ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ព្រោះតែ​ការ​ធ្វេសប្រហែស​ចំពោះ​ការ​បើកបរ​តាម​ដង​ផ្លូវ។ ជាក់ស្ដែង ថ្ងៃនេះ ក្រុម​ការងារ​នៅតែ​បន្ត​ផ្សព្វផ្សាយ​ក្រើន​រម្លឹក​ទៅ​ដល់​ពួកគាត់​ឲ្យ​ងាក​មក​កែប្រែ​ឥរិយាបថ​ពី​ការ​បើកបរ​មិន​គោរព​ច្បាប់ មក​ចូលរួម​គោរព​ច្បាប់​ឡើងវិញ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម