ចរាចរណ៍
រថយន្ដតាកូម៉ា បើកធ្លាក់ផ្លូវស្លាប់ និងរបួសធ្ងន់ស្រាល១២នាក់
មនុស្សក្មេងចាស់ប្រុសស្រីចំនួន១២នាក់ ក្នុងនោះមានម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយបើករថយន្ដធ្លាក់ផ្លូវ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៣៣ ចំណុចទល់មុខសាកលវិទ្យាល័យ តេជោ ហ៊ុន សែន ចំការដូច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១-២២ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកែបបានឲ្យដឹងថា រថយន្ដរងគ្រោះក្នុងហេតុការណ៍នេះម៉ាក តាកូម៉ា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC-3606 បើកបរដោយឈ្មោះ ម៉ីន អាស៊ី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ រងរបួសស្រាល។ ចំណែកអ្នករួមដំណើរមាន១១នាក់ របួសធ្ងន់៧នាក់ ស្រាល៣នាក់ និងស្លាប់កុមារ៉ាអាយុ៦ឆ្នាំម្នាក់។

ជនរងគ្រោះក្នុងហេតុការណ៍នេះមាន ១,ឈ្មោះ សារី ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ (របួសស្រាល)
២,ឈ្មោះ សាតាស់ ភេទ ស្រី អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ (របួសធ្ងន់)
៣,ឈ្មោះ និច សូឡោះ ភេទ ប្រុស អាយុ ៧ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)
៤,ឈ្មោះ ហាហ្វីស ភេទ ប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)
៥,ឈ្មោះ រស់ មៃ ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ កសិករ (របួសធ្ងន់)
៦,ឈ្មោះ ហូ ស៊ីត ភេទ ប្រុស អាយុ ៤ ឆ្នាំ មុខរបរ កុមារ (របួសស្រាល)
៧,ឈ្មោះ ស ហ្វីយ៉ា ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរ កសិករ (របួសស្រាល)
៨,មៃ រ៉ា អាយុ ១ខួប ទារក ស្រី (របួសធ្ងន់)
៩,ឈ្មោះ អូម៉ារក់ ភេទ ស្រី អាយុ ៣ ឆ្នាំ មុខរបរ កុមារ (របួសធ្ងន់)
១០,ឈ្មោះ ម៉ូសើត ភេទ ប្រុស អាយុ ៦ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)
១១,ឈ្មោះ បូរីរ៉ោះ ភេទ ប្រុស អាយុ ៦ ឆ្នាំ (ស្លាប់) ទាំង១២នាក់ ខាងលើរស់នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

បច្ចុប្បន្នអ្នករងរបួសខាងលើនគរបាលបានសហការដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងអ្នកស្លាប់បានរៀបចំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់