ចរាចរណ៍
រថយន្ដដឹកជ្រូកបុករៈអ្នកអង្គុយហូបបាយនៅផ្សារត្រាំខ្នារបួសធ្ងន់២នាក់
មនុស្សប្រុសស្រីចំនួន៣នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈដែលកំពុងអង្គុយហូបបាននៅក្បែរចិញ្ចើមផ្លូវត្រូវរថយន្ដដឹកជ្រូកបើកបុករៈ និងខូចខាតសម្ភារមួយចំនួនទៀត។
ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅចំណុចផ្សារត្រាំខ្នា ផ្លូវជាតិលេខ៣ ក្នុងស្រុកបាទី ខេត្តតាកែវ។

បើតាមលោកវរសេនីយ៍ឯក ឆាយ កែវមុនី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងតាមទូរស័ព្ទមុននេះថា ករណីគ្រោះថ្នាក់ចរាចរន៍នេះបង្កឡើងដោយរថយន្ដដឹកជ្រូក បណ្ដាលឲ្យរបួសធ្ងន់ពីរនាក់ជាមនុស្សប្រុស និងស្រាលម្នាក់ជាស្ត្រី។ លោកអធិការស្រុកបញ្ជាក់ថា មុនកើតហេតុរថយ្ដដឹកជ្រូកបានធ្វើដំណើរមកពីទិសខាងលិច គោលបំណងឡើងផ្លូវជាតិលេខ៣ បត់ឆ្វេង តែពេលគំពុងបត់ក៏ជ្រុលបុករះជនរងគ្រោះដែលកំពុងហូបបាយនៅកែងផ្លូវតែម្ដង។

លោកអធិការស្រុកបន្ថែមថា ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរួចហើយ ចំណែករថយន្ដបង្កត្រូវបានកម្លាំងជំនាញកំពុងធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ