Connect with us

ចរាចរណ៍

ដឹកសពពីប៉ោយប៉ែតមកភ្នំពេញក្រឡាប់រថយន្ដរបួសធ្ងន់ស្រាល៣នាក់

បានផុស

នៅ

មនុស្ស៣នាក់បានរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍ក្រឡាប់រថយន្ដ ខណៈកំពុងបើកបរដឹកសពពីក្រុងប៉ោយប៉ែតទៅកាន់ក្រុងភ្នំពេញ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៦និង៤០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចន្លោះគីឡូម៉ែត្រលេខ១២០ និង១២១ ក្នុងភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះបានឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងខាង​លើនេះម៉ាកស្តារិច ពណ៌ទឹកប្រាក់ បានដឹកសពបុរសម្នាក់ដែលបានទៅព្យាបាលជំងឺនៅប្រទេសថៃ ហើយបានស្លាប់ត្រូវបានក្រុមគ្រួសារដឹកសពពីប្រទេសថៃ មកស្រុកខ្មែរវិញដោយត្រូវដឹកបន្តពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅទីក្រុងភ្នំពេញ ដែលមានអ្នកធ្វើដំណើរសរុបចំនួន៥នាក់ បូកនឹងសព៦នាក់។

ប្រភពដដែលបានបន្តថា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែកងរថយន្តខាងមុខ និងខាងក្រោយផ្នែកខាងស្ដាំបានផ្ទុះព្រមគ្នាបណ្ដាលឱ្យរេចង្កូតធ្លាក់ពីលើផ្លូវចូលទឹកប្រឡាយ និងបង្កឲ្យអ្នកជិះលើរថយន្ត៣នាក់រងរបួសក្នុងនោះមួយនាក់របួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានឲ្យម្ចាស់រថយន្តជួលរថយន្តស្ទូចមកស្ទូចរថយន្តឡើងគោកវិញ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្រុកបរិបូរណ៍។ ករណីគ្រោះថ្នាក់ខាងលើនេះតាមអបិយជំនឿគេជឿថា ប្រហែលជាការដឹកសពនេះគ្មានអាចារ្យ ឬមិនបានដុតធូបហៅព្រលឹងសពឱ្យធ្វើដំណើរជាមួយទៅលំនៅឋានវិញ ទើបមានហេតុការណ៍មិនល្អដូចនេះ ដែលនេះគ្រាន់តែជាអបិយជំនឿក្រៅផ្លូវការតែប៉ុណ្ណោះ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបញ្ចុះបឋមសិលាកសាងមហាប្រាសាទព្រះធម្មចេតិយទី២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ចិន វ៉ាដាច់សហរដ្ឋអាមេរិក លើការស្រាវជ្រាវបន្ទះ​ឈីប​ជំនាន់ក្រោយ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អាមេរិក​​ច្រាន​ចោល​ផែនការ​កសាង​​តំបន់​ហ្គាហ្សា​ដឹកនាំ​ដោយ​អេហ្ស៊ីប ព្រោះ​ខុស​ពីគំនិតត្រាំចង់បាន​​​

ឃាតក
សន្តិសុខសង្គម១០ នាទីutes មុន

ក្រុមឃាតកសម្លាប់នារីម្នាក់យកទៅកប់ជិតផ្សារ​អីអន៣ ត្រូវបានបញ្ជូនដល់តុលាការដើម្បីអនុវត្តច្បាប់

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

សន្តិសុខសង្គម២៧ នាទីutes មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម