ចរាចរណ៍
ក្រឡាប់រថយន្តដឹកកម្មកររោងចក្ររបួសធ្ងន់ស្រាល៥៩នាក់
កម្មករកម្មការិនីរោងចក្រចំនួន៥៩នាក់បានរបួសធ្ងន់ និងស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករបើកគេចម៉ូតូដួលពីមុខបណ្ដាលឱ្យរថយន្តក្រឡប់ចាក់កម្មករចោលលើផ្លូវជាតិលេខ៥ របួសដេករណូករណែល។
ហេតុការណ៍ខាងនេះបានកើតឡើងនៅវេលាម៉ោង១៨និង១៩នាទី ព្រលប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៦៥ និងលេខ៦៦ ស្ថិតនៅក្នុងភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាញ់ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគបាលប៉ុស្តិឃុំសែបបានអោយដឹងថា មុនពេលកើតហេតុមានម៉ូតូកម្មករ១គ្រឿងជិះពីមុខរថយន្តបានដួល ខណៈនោះអ្នកបើកបររថយន្តបានបើកគេចម៉ូតូហើយជាន់ហ្វ្រាំងបណ្តាលអោយរថយន្តក្រឡាប់ចាក់កម្មករចោលរងរបួសធ្ងន់ និងស្រាលរណូករណែលពេញផ្លូវតែម្តង។ ក្រោយពេលកើតហេតុជនរងគ្រោះចំនួន៥៩នាក់ត្រូវបានដឹកមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ចំណែករថយន្តដឹកកម្មកររងការខូចខាតត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅក្នុងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងទុកចំណាត់ការតាមផ្លូវច្បាប់។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេបានឃើញវត្តមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងាររួមមានលោកជំទាវ ប៊ន សុភីអភិបាលរងខេត្ត លោកជំទាវ កែ ច័ន្ទមុនី្ន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងបានមន្ត្រីរាជការជុំវិញខេត្តបានចុះសួរសុខទុក្ខជនរងគ្រោះទាំងយប់នៅក្នុងមន្ទីរពេទ្យខេត្តដោយបានឧបត្ថម្ភថវិកាជូនកម្មករកម្មការិនីរងគ្រោះចំនួន៥៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល ស្ត្រីជាកម្មការិនីម្នាក់ដែលមានផ្ទៃពោះរងរបួសបានទទួលថាថវិកា៣០ ម៉ឺនរៀល ចាស់ជរាមានជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យខេត្ត៣នាក់ ក្នុងម្នាក់ម្នាក់ទទួលបានថវិកា១០ម៉ឺន និងម្នាក់ទៀតទទួលបាន៥ម៉ឺន៕
អត្ថបទ៖ ឈៀងផារិទ្ធ







-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា