ព័ត៌មានជាតិ
ស្លាប់១៧នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៥ ខែមករា
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៧ លើក ក្នុងនោះបណ្ដាលឱ្យស្លាប់មនុស្សចំនួន១៧ នាក់ របួសសរុបចំនួន១៩ នាក់ (របួសធ្ងន់ចំនួន១៣ នាក់) ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា រយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៤២ លើក ធ្វើឱ្យមនុស្សចំនួន១៣៩ នាក់បានស្លាប់ និងចំនួន៣៣៦នាក់របួស ខណៈយានយន្តល្មើស ចំនួន២៣៣២៧ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា សម្រាប់ថ្ងៃទី២៥ ខែមករា នេះដែរ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងពិន័យយានយន្តសរុបចំនួន៩២០ គ្រឿង ក្នុងនោះ មានម៉ូតូចំនួន៦៦៤ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២៥៦ គ្រឿង។
លោកថា ក្នុងចំណោមម៉ូតូល្មើសទាំង៦៦៤ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៥៩៧ នាក់, បើកបរល្មើសសញ្ញាចំនួន២៧ គ្រឿង, ស្រវឹងចំនួន០៩ នាក់, បើកបរដោយអត់ស្លាកលេខចំនួន១៩ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន១២ នាក់។

ចំណែករថយន្តទាំង២៥៦ គ្រឿងនោះ មានរថយន្តតូចចំនួន២០៩ គ្រឿង និងរថយន្តធំចំនួន៤៧ គ្រឿង ហើយក្នុង ចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៥៩ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១០ នាក់, ល្មើសញ្ញាចំនួន១៨ គ្រឿង, បត់ជែងចំនួន០១ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន ១១៣ នាក់, លើសចំណុះចំនួន០៩ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៦ នាក់, អត់ស្លាកលេខចំនួន១៩ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន២១ នាក់៕
អត្ថបទ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី