Connect with us

ចរាចរណ៍

បេីករថយន្តទំនើបបំពានភ្លេីងស្តុបបុករះរថយន្តនិងម៉ូតូរបួសនារីម្នាក់

បានផុស

នៅ

បុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកBMWមួយគ្រឿងក្នុងល្បឿនលឿនបំពានភ្លេីងស្តុបជ្រុលទៅបុករថយន្តFord Raptor មួយគ្រឿង និងបន្តបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យនារីម្នាក់រងរបួស ចំណែករថយន្ត​រងរខូចខាតយ៉ាងដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចស្កុបនាគបាញ់ទឹក តាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកកូនទា ធ្វេីដំណេីរស្របជាមួយរថយន្តម៉ា Ford Raptor ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញBK3087 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសុរាមរិទ្ធ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុដោយស្តុបពណ៌ខៀវទេីបបន្តដំណេីរទៅមុខ ភ្លាមនោះស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ពាក់ស្លាកលេខ កម្ពុជា I.8.7179 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសុធារស ក្នុងទិសដៅពីត្បូងទៅជេីង​ក្នុងល្បឿនលឿនទាំងបំពានភ្លេីងស្តុបក៏ជ្រុលទៅបុករថយន្ត​ford Raptor និងបន្តទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ និងធ្វេីឱ្យនារីជិះម៉ូតូរងរបួសផងដែរ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកដល់ទីតាំងកើតហេតុ និងបានឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១០ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម