ចរាចរណ៍
ឆមាសទី ១ ឆ្នាំ ២០២៣ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាង ១៥០០ លើក បង្កឲ្យមនុស្សស្លាប់ជាង ៧០០នាក់ ភាគច្រើនមកពីល្បឿន
គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣ កើតឡើង ១៥៤៨ លើក បង្កឲ្យមនុស្សស្លាប់ចំនួន ៧៥៦ នាក់ និងរបួស ២០៧២ នាក់ បើប្រៀបធៀបគ្រោះថ្នាក់ឆ្នាំ ២០២២ ថយចុះ ៦១ លើក ដែលភាគច្រើនបណ្ដាលមកពីល្បឿន។

កាលពីរសៀលថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយយោងតាមរបាយការណ៍រាយការណ៍ដោយលោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣ កើតឡើង ១៥៤៨ លើក (យប់ ៥៤ ភាគរយ) មានមនុស្សស្លាប់ចំនួន ៧៥៦ នាក់ របួស ២០៧២ នាក់ (ធ្ងន់ ១៣៣២ នាក់) បើប្រៀបធៀប នៃគ្រោះថ្នាក់ ឆ្នាំ ២០២២ ថយចំនួន ៦១ លើក ស្មើ ៤ ភាគរយ ស្លាប់ថយ ១៨៦ នាក់ ស្មើ ២០ ភាគរយ របួសថយ ១៦៣ នាក់ ស្មើ ៧ ភាគរយ។

របាយការណ៍ដដែលបន្ថែមថា ចំពោះមូលហេតុបង្កឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងបណ្ដាលមកពីល្បឿន ៣៩ ភាគរយ ,មិនគោរពសិទ្ធិ ២៥ ភាគរយ ,បត់ ១០ ភាគរយ ,មិនប្រកាន់ស្ដាំ ៩ ភាគរយ ,វ៉ាជែង ៧ ភាគរយ ,កត្តាយានយន្ត ៤ ភាគរយ ,កត្តាស្រវឹង ៣ ភាគរយ ,ងងុយ ១ ភាគរយ ,ល្មើសសញ្ញា ១ ភាគរយ និងកត្តាអាកាសធាតុ ១ ភាគរយ។
ដោយឡែកទីកន្លែងដែលកើតគ្រោះថ្នាក់ច្រើនរួមមាន ៖ រាជធានីភ្នំពេញ ៤៥៨ លើក, ខេត្តព្រះសីហនុ ១២១០ លើក, ខេត្តពោធិ៍សាត់ ១០៤ លើក, គ្រោះថ្នាក់ផ្លូវល្បឿនលឿន កើតឡើងចំនួន ១៤៣ ករណី (យប់ ៥២ លើក) មានមនុស្សស្លាប់ ៣ នាក់ និងរងរបួស ៤៤ នាក់ (ធ្ងន់ ៧ នាក់), គ្រោះថ្នាក់រថយន្តកម្មករ ៥ លើក ស្លាប់មនុស្ស ១ នាក់, របួសសរុប ១០៨ នាក់ (ធ្ងន់ ១៩ នាក់) នៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ លោកនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក៏បានសង្កត់ធ្ងន់ដល់ស្នងការរាជធានី-ខេត្ត ឲ្យបន្តពង្រឹងយន្តការដឹកនាំបញ្ជា លើកកម្ពស់សមត្ថភាពជំនាញ ប្រកាន់វិន័យសីលធម៌ និងតាមដានប្រតិកម្មរបស់សាធារណជន។ ក្នុងនោះ ត្រូវបន្តជំរុញការអប់រំ ផ្សព្វផ្សាយច្បាប់ និងអនុក្រឹត្យលេខ ៣៩ អនក្រ.បក និងជំរុញការផ្សព្វផ្សាយតាមបណ្ដាញសង្គមនូវអំពើល្អរបស់មន្ត្រីនគរបាលចរាចរផ្លូវគោក ដោយផ្ដោតលើមូលហេតុ មុខសញ្ញា ពេលវេលា និងទីកន្លែងដែលមានគ្រោះថ្នាក់ផងដែរ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ