ចរាចរណ៍
ការឆ្លើយបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដក្រុមហ៊ុនឡារីតា និងរថយន្ដ RAIZE នៅស្រុកជីក្រែង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៣នាក់របួស
ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ស្ថិតនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប កាលពីរសៀលម៉ោង ៤និង៣០នាទី ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៣ រវាងរថយន្តក្រុមហ៊ុនឡារីតា និង រថយន្តតូយូតារៃ ដែលបើកបរបញ្ច្រាស់ទិសគ្នា ។

តំណាងក្រុមហ៊ុន ឡារីតា បានធ្វើការបំភ្លឺចំពោះសាធារណជនទាំងអស់ឱ្យបានថា យោងតាមកាមេរ៉ាសុវត្ថិភាព ដែលថតបានពីក្នុងរថយន្ត ពេលកំពុងធ្វើដំណើរទិសដៅពី ភ្នំពេញ ទៅកាន់ខេត្តសៀមរាប លុះមកដល់កន្លែងកើតហេតុ រថយន្តរបស់ភាគីម្ខាងទៀត (រថយន្តតូយូតារៃ) ដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាពីសៀមរាប មក ភ្នំពេញ បានបើកបរយ៉ាងលឿនចូលមកក្នុងគន្លងផ្លូវស្តាំរបស់រថយន្តក្រុមហ៊ុន ហើយបុករថយន្តរបស់ក្រុមហ៊ុនយ៉ាងពេញទំហឹង (សូមមើលវីដេអូកាមេរ៉ាសុវត្ថិភាព) បណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ និងរបួស ៣នាក់ ។ ក្រុមហ៊ុន ពិតជាសោកស្តាយ និងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ។


ការបំភ្លឺរបស់តំណាងក្រុមហ៊ុននេះ គឺធ្វើឡើងដើម្បីផ្តល់ព័ត៌មានជូនដល់សាធារណជន និងមន្ត្រីមានសមត្ថកិច្ច ធ្វើការពិចារណាអំពីអង្គហេតុដែលបានកើតឡើង ជាជាងគ្រាន់តែស្តាប់ រឺ បានឃើញមួយជ្រុងនៃបញ្ហា រួចធ្វើបុរេវិនិច្ឆ័យតាមការយល់ឃើញរបស់ខ្លួន ដែលអាចធ្វើអោយក្រុមហ៊ុនដែលជាជនរងគ្រោះដោយសារតែការធ្វេសប្រហែសក្នុងការបើកបររបស់ភាគីបង្កហេតុ ប្រឈមនឹងផ្លូវច្បាប់ ឬក៏បាត់ទំនុកចិត្តពីអតិថិជនដោយប្រយោល ។ មិនតែប៉ុណ្ណោះរហូតមកដល់ពេលនេះអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមិនទាន់ដោះលែងនៅឡើយទេ ៕


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង