ចរាចរណ៍
រថយន្ត Ford បុករះស្លាប់អាជីវករម្នាក់ ខណៈកំពុងលក់ដូរ
អ្នកលក់អីវ៉ាន់ចាប់ហួយម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ និង២នាក់ទៀតរងរបួស ខណៈកំពុងលក់ដូរនៅផ្ទះ ត្រូវបានរថយន្តហ្វត១គ្រឿង បើកបរក្នុងល្បឿនលឿន ហើយបែកកង់រេចង្កូតបុកចូលទាំងកំរោល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នៅចំណុចភូមិ ត្រពាំងទឹម ឃុំ កណ្ដែក ស្រុកបាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកតូបលក់អីវ៉ាន់ចាប់ហួយចំនួន២តូប នៅចំណុចភូមិ ត្រពាំងទឹម ឃុំកណ្ដែក ស្រុកបាសាទបាគង ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ265F។
លោកបន្តថា មានរថយន្ត FORD ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AP 5631 បើកបរដោយឈ្មោះ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិអូរឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីលិចទៅកើត បានបុកតូបលក់អីវ៉ាន់ចាប់ហួយចំនួន២តូប។

លោកបន្ថែមថា តូបទី១របស់ឈ្មោះ ណូ បូរ៉ា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប គ្មានរបួស ។ ២. តូបរបស់ឈ្មោះ ស៊ីន គាន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសធ្ងន់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) និងរបស់ប្រពន្ធនិងកូនស្រីនៅក្នុងតូប១.ឈ្មោះ ថុល រដ្ឋា ភេទស្រី អាយុ36ឆ្នាំនៅភូមិដូចគ្នា( របួសស្រាល)២. ឈ្មោះ គាន កាក់ការ ភេទស្រី អាយុ9ឆ្នាំ( របួសស្រាល)។
លោកអធិការបញ្ជាក់ថា ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានអូសយកវត្ថុតាងបង្កទៅអធិការដ្ឋានស្រុកប្រាសាទបាគង ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ