សន្តិសុខសង្គម
សង្ស័យស្នេហាត្រីកោណ ប៉ូលិសខេត្តកំពង់ចាមម្នាក់ បេីករថយន្តដេញបុកបុរសម្នាក់ទៀត(មានវីដេអូ)
ហេតុការណ៍នេះបានកេីតឡេីងនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។ តាមប្រភពពីកន្លែងហេតុបានបញ្ជាក់ថា មុនឈានដល់បេីករថយន្តបុកបុរសម្នាក់មានមុខរបរជាសន្តិសុខរងគ្រោះ ដែលជាសង្សានារីកំណាន់ឈ្មោះ ហេង សុខ លីដា ដែលគេស្គាល់ថា មន្ត្រីប៉ូលីសនៃស្នងការនគរបាលខេត្តកំពង់ចាម។

ដោយក្នុងស្ថានភាពស្រវឹងស្រា លោក ហេង សុខ លីដា បានបេីករថយន្តម៉ាក់ ហាយព្រីត ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-5312 មកដល់បន្ទប់នារីកំណាន់ទាំងយប់ នៅវេលាម៉ោង១០និង៣០នាទី បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋអ្នកជិតខាង ដោយបានឈ្លោះប្រកែកគ្នាខ្លាំងៗ ឈានដល់ប្រេីអំពេីហិង្សាទៀត។ បន្ទប់ជួលនារី កំណាន់នោះ ជាបុគ្គលិកល្បែងអនឡាញ់ (មាន់ជល់) ឲ្យឈ្មោះ ហេង សុខលីដា នេះទៀត ស្ថិតនៅក្នុងភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ភ្លាមៗនោះ ម្ចាស់បន្ទប់ជួលក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។

តាមប្រភពពីមិត្តភក្ដិជនរងគ្រោះបានប្រាប់ថា សង្ស័យជារឿងប្រច័ណ្ឌ ស្នេហាត្រីកោណ បានឈានដល់មានហេតុការណ៍នេះកេីតឡេីងទាំងកណ្តាលរាត្រី។ ក្រោយពីសមត្ថកិច្ចមូលដ្ឋានធ្វេីការសម្របសម្រួលមក ភាគីទាំងសងមានសភាពស្ងប់ស្ងាត់ រួចក៏បុរសរងគ្រោះដែលជាសន្តិសុខ ជិះម៉ូតូម្នាក់ឯងចេញពីបន្ទប់នារីជាសង្សាមកធ្វេីការវិញ ស្រាប់តែមកដល់ចំណុចផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខហាងមីហិលផ្លូវថ្មី ក្នុងសង្កាត់វាលវង់ រថយន្តជនសង្ស័យ ដែលបេីកបរដោយឈ្មោះ ហេង សុខលីដា បានបេីកក្នុងល្បឿនលឿនបម្រុងបុកបុរសរងគ្រោះសម្លាប់ ប៉ុន្តែបុរសរងគ្រោះបានគេចដួលរងរបួសស្រាល ចំណែកឯជនបង្ករងរបួសស្រាល បេីកឡេីងជញ្ជេីមផ្លូវខូចគំរប់លូ និងរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

បច្ចុប្បន្ន ជនរងគ្រោះ និងជនបង្កត្រូវកងកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលក្រុងកំពង់ចាម ឃាត់ខ្លួនមកធ្វេីការសួនាំ ដោយឡែករថយន្តជនបង្កត្រូវសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដេីម្បីរងចាំដោះស្រាយតាមនិតីវិធីច្បាប់៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់