ចរាចរណ៍
រថយន្ដលុចស៊ីសមួយគ្រឿងបើកធ្លាក់ជ្រោះរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយសារតែយុវជនម្នាក់បើករថយន្តថយក្រោយមិនប្រយ័ត្ន បណ្តាលឲ្យធ្លាក់ចូលទឹកជ្រោះ សំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា យុវជនរងគ្រោះមានអាយុខ្ទង់១៩ឆ្នាំ រងរបួសស្រាល ត្រូវបានគេបញ្ជូលទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយបើករថយន្តម៉ាក់លុចស៊ីស ពណ៌ស ពាក់ស្លាកលេខប៉ៃលិន 2B-0224 ខូចខាតធ្ងន់។

ប្រភពព័ត៌មានបានបន្តថា នៅកន្លែងកើតហេតុគេសង្កេតឃើញមានវត្តមានលោកអភិបាលក្រុង អភិបាលរងក្រុង មន្ត្រីសាលាក្រុងប៉ៃលិន និងសមត្ថកិច្ចចរាចរណ៍ខេត្ត/ក្រុងប៉ៃលិន ចុះពិនិត្យកន្លែងកើតហេតុផងដែរ។ ជាមួយគ្នានេះតាមប្រភពព័ត៌មាន ក៏បានអំពាវនាវដល់បងប្អូនដែលមកលេងកំសាន្តនៅរមណីយដ្ឋាននានាក្នុងខេត្ត សូមមានការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ព្រោះការបើកបរឡើងភ្នំ ទាមទារឲ្យមានបទពិសោធន៍ខ្ពស់ផងដែរ៕
អត្ថបទ៖ ផៃ លីន



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង