Connect with us

ចរាចរណ៍

មេប៉ុស្តិ៍ឃុំអង្គរបូរី រងរបួស ខណៈនារីម្នាក់ស្លាប់ ក្រោយដឹកគ្នាចេញពីផ្ទះសំណាក់ជិះបុកគោយន្ដពីក្រោយ

បានផុស

នៅ

ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈលោកមេប៉ុស្តិ៍រដ្ឋបាលឃុំអង្គរបូរី ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ក្នុងហេតុការណ៍ជិះម៉ូតូបុកគោរយន្តពីក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣៤នាទី លើផ្លូវខេត្តលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ចំណុចភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស រវាងម៉ូតូ និងគោយន្ត។ ម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល ១. ៩៨៦៦ បើកបរដោយឈ្មោះ សន ចន្រ្ទា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បង្អែកស្រុកព្រៃកប្បាស។ ចំណែកអ្នករួមដំណើរឈ្មោះ មៀច ចន្ថា ភេទប្រុស អាយុ៥១ឆ្នាំ ជាមេប៉ុស្តិ៍ឃុំអង្គរបូរី រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី រងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។

ប្រភពពីកន្លែងកើតហេតុបានបង្ហើបថា លោកមេប៉ុស្តិ៍ និងស្ត្រីដែលស្លាប់ទើបតែឌុបគ្នាចេញពីផ្ទះសំណាក់ ដោយឲ្យស្ត្រីជាអ្នកបើកបរម៉ូតូឌុបលោកមេប៉ុស្តិ៍ ពីទិសខាងលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានបុកជាមួយគោយន្តពីក្រោយដែលកំពុងបើកបរស្របទិសគ្នាយ៉ាងពេញទំហ៊ឹង។

ដោយឡែកសមត្ថកិច្ចស្រុកព្រៃកប្បាស បានឲ្យដឹងដែរថា គោយន្តមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយពេលកើតហេតុបានបើកគោយន្តរត់គេចបាត់។ សមត្ថកិច្ចបញ្ជាក់ដែរថា មូលហេតុ គឺអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។

បច្ចុប្បន្ន កម្លាំងជំនាញស្រុកព្រៃកប្បាសបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី វត្ថុតាងម៉ូតូបានដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯគោយន្តកម្លាំងជំនាញកំពុងស្រាវជ្រាវតាមរកបន្ត៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២២ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤៧ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម