ចរាចរណ៍
រថយន្តស៊ិនទ្រីបុករះចូលឃ្លាំងស្លាប់មនុស្សទាំងព្រឹក
រថយន្ដរបស់ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីមួយគ្រឿងរេចង្កូតបុករះរ៉ឺម៉កជួសជុលជួសជុលម៉ូតូតាមចិញ្ចើមផ្លូវរុញបុកចូលក្នុងឃ្លាំងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ម្នាក់។
ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅចំណុចឃ្លាំងទំនេរមួយកន្លែងតាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ កែវ វុទ្ធី ភេទប្រុសអាយុ៥០ឆ្នាំ មុខរបរបើកគ្រឿងចក្រឈូសដី មានស្រុកកំណើតនៅភូមិ ចន្លាត់ដៃ ឃុំកំរៀង ស្រុកសំរោង ខេត្តកែវ។ អ្នករងរបួសមានឈ្មោះ ពន្លឺ ភេទប្រុសអាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីមួយគ្រឿងពាក់លេខសម្គាល់៨៥ពណ៌លឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកស្ដាប់ដៃបុករ៉ឺម៉កជួសជុលម៉ូតូនៅតាមចិញ្ចើមផ្លូវរុញខ្ទប់បុកចូលក្នុងឃ្លាំងបន្តទៀតបណ្ដាលឲ្យកិនបុរសម្នាក់ដែលឈប់ម៉ូតូក្បែររ៉ឺម៉កជួសជុលម៉ូតូស្លាប់ភ្លាមៗ រីឯម្ចាស់រ៉ឺម៉ករងរបួសធ្ងន់។
ប្រភពបានបន្តថា ក្រោយពីបង្កហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែង និងស្រាវជ្រាវរកសាច់ញាតិដើម្បីធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ តារ៉ាវុទ្ធ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង