Connect with us

ចរាចរណ៍

បេីកបំពានភ្លេីងស្តុបបុកម៉ូតូកម្មការិនីរោងចក្រម្នាក់អូសជាង៣០ម៉ែត្រ

បានផុស

នៅ

នារីជាកម្មការីនីរោងចក្រម្នាក់ ខណៈជិះម៉ូតូទៅធ្វេីការត្រូវរថយន្តកូរ៉េ បេីកបំពានភ្លេីងស្តុបជ្រុលបុកអូសជាង៣០ម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវស្តុប៦០ម៉ែត្រ កែងផ្លូវលេខ៤២ ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះឈ្មោះ សឿន ថាវី ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1U 6038 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤២ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុដោយឃេីញភ្លេីងស្តុបលោតខៀវក៏ឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានរថយន្ដម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1305 ដឹកខ្យង បើកបរដោយឈ្មោះ ជួង វិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង ក្នុងល្បឿនលឿនបំពានភ្លេីងស្តុប ទើបជ្រុលទៅបុកស្ត្រីរងគ្រោះ អូសជាង៣០ម៉ែត្រ ទើបរថយន្តឈប់ ស្លាប់ស្ត្រីរងគ្រោះភ្លាមៗនៅកន្លែង ម៉ូតូខ្ទេចស្ទើទាំងស្រុង សមត្ថកិច្ចប្រចាំគោលដៅ ឃាត់បានអ្នកបើកបរបានភ្លាមៗ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋានសមត្ថកិច្ចជំនាញ ចុះទៅអន្តរាគមន៍ ប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ ចំណែកឯរថយន្តបង្ក អ្នកបើកបរ និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងដ្ឋាននគរបាលរាជធានីកភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម