Connect with us

ចរាចរណ៍

បឋម៖ រថយន្ដដឹកកម្មករបុកជាមួយរថយន្ដPrius​ក្រឡាប់របួសធ្ងន់ស្រាលជាង៣០នាក់

បានផុស

នៅ

រថយន្ដដឹកកម្មករបេះផ្លែស្វាយមួយគ្រឿងបានក្រឡាប់បណ្ដាលឲ្យកម្មករប្រុសស្រីជាង៣០នាក់រងរបួសធ្ងន់ និងស្រាល បន្ទាប់ពីបុកជាមួយរថយន្ដម៉ាកPrius ដែលធ្វើដំណើបញ្ច្រាសទិសគ្នា។​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទី ព្រឹកថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ ត្រង់ចំណុចភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ព័ត៌មាន​ពី​មន្ត្រីជំនាញ​នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួច​ បានឲ្យដឹងថា ករណីនេះបង្កឡើងដោយ​រថយន្តដឹកកម្មករបេះស្វាយដែលបើ​កបរបញ្ច្រាសទិសគ្នា ជាមួយរថយន្ដ​ទេសចរណ៍​ Prius មួយគ្រឿង​ទៀត​ បណ្តាលឲ្យរថយន្ដដឹកកម្មករបេះផ្លែស្វាយក្រឡាប់ ​របួសធ្ងន់២១នាក់ ស្រី៧ និងរបួសស្រាល១២នាក់​ ។

សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​បាននិងកំពុងធ្វើ​ការ​ជួយសម្របសម្រួល​សង្រ្គោះ​បញ្ជូន​ទៅ​មន្ទីរ​ព្យាបាល​ និងសង្រ្គោះ​ម​ណ្ឌល​សុខភាព​ ដែលនៅគៀកជិត​ និងពិនិត្យ​ស្ថានភាព​ប​ញ្ជូន​បន្ដក្នុងករណីធ្ងន់ធ្ងរ​ មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង​ ។

សម្ភារៈ​​ខូចខាតរថយន្ត០២គ្រឿងធ្ងន់​ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី​ រីឯ​អ្នកបើកបរ​នៅនឹងកន្លែង​កើតហេតុ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤០ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម