Connect with us

ចរាចរណ៍

Update៖ រថយន្តALPHARD បុករថយន្តដឹកកម្មករកម្មការិនីរោងចក្រ ស្លាប់ម្នាក់របួស២នាក់

បានផុស

នៅ

បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កៀបជាប់ក្នុងរថយន្តក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកកម្មករកម្មការិនីរោចក្រ និងរថយន្តអាលហ្វាត (ALPHARD )។ ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក TOYOTA ALPHARD ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-8121 ធ្វើដំណើពីទិសខាងលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធំប្រភេទទេសចរណ៍ដឹកកម្មករកម្មការិនីរោងចក្រ ពណ៌បៃតង គ្មានស្លាកលេខ ដឹកកម្មករកម្មការិនីរោងចក្រពេញរថយន្ត មានចំនួនជិត៨០នាក់ ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ពីកើតទៅលិច ស្រាប់តែរថយន្តអាលហ្វាត (ALPHARD) រ៉េចង្កូតទៅខាងឆ្វេងដៃ បុករថយន្តដឹកកម្មករកម្មការិនីរោងចក្រពេញទំហឹងចំពីមុខ កៀបជាប់អូសរថយន្តឮសូសំឡេងដូចផ្ទុះគ្រាប់បែក ផ្អើលដល់ពលរដ្ឋរស់នៅជិតនោះចេញមកមើល និងជួយគាស់រថយន្តយកជនរងគ្រោះចេញ ប៉ុន្តែយកមិនបាននោះ ទើបសមត្ថកិច្ចហៅរថយន្តស្ទូចមកទាញយកជនរងគ្រោះចេញបាន ប៉ុន្តែតែអកុសលជនរងគ្រោះបាមស្លាប់បាត់បង់ជីវិតទៅហើយ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ចំពោះកម្មករកម្មការិនីនៅលើរថយន្តជាច្រើនបុកខ្ទប់បោកគ្នា រងបួស២នាក់សម្រាកនៅមន្ទីពេទ្យ និងអ្នកផ្សេងទៀតមិនមានបញ្ហាអ្វីដោយឲ្យក្រុមគ្រួសារមកទទួលទៅផ្ទះបាត់អស់។ សមត្ថកិច្ចបានឲ្យដឹងបន្តថា ជនរងគ្រោះដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ តូច សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកអ្នកបើកបររថយន្តដឹកកម្មករកម្មការិនី អត់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា រថយន្តដឹកកម្មករកម្មការិនីចេញពីធ្វើការថែមម៉ោងទៅខាងស្រុកស្វាយជ្រំ។ រីឯមធ្យោបាយទាំងពីត្រូវបានសមត្ថកិច្ចស្រុកស្វាយទាប ធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការនគរបាលស្រុកស្វាយទាប រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ហើយសាកសពជនរងគ្រោះរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤៤ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម