ចរាចរណ៍
ដឹកភ្ញៀវចេញពីអាកាសយានដ្ឋានបុកបង្កាន់ដៃស្ពានអាកាស៥មករាឆេះយ៉ាងសន្ធោសន្ធៅ
បុរសម្នាក់បើករថយន្តតាក់ស៊ីឯកជនម៉ាកtoyota prius មួយគ្រឿងដឹកភ្ញៀវជនជាតិបរទេសពីរនាក់ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងល្បឿនលឿនជ្រុលចង្កូតបុកបង្កាន់ដៃស្ពានអាកាស៥មករា ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យរងរបួសភ្ញៀវពីរនាក់ចំណែកអ្នកបើកបរប្រមូលឯកសារចេញពីរថយន្តគេខ្លួនបាត់។

ករណីនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានអាកាស៥មករា ខាងលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តtoyota prius ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BE-7185 ជារថយន្តតាក់សុីឯកជន បើកបរដោយបុរសម្នាក់ មានដឹកភ្ញៀវជនជាតិបរទេសចំនួនពីរនាក់ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បម្រុងនឹងឡើងលើស្ពានក៏ជ្រុលចង្កូតបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យភ្ញៀវជនជាតិបរទេសទាំងពីរដែលជិះក្នុងរថយន្តរងរបួសបែកមុខបែកមាត់។ ភ្លាមនោះគេឃើញរថយន្តហុយផ្សែងខ្មួលខ្មាញ់ចេញពីផ្នែកខាងមុខនៃម៉ាស៊ីន ហើយចេញជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

បន្ទាប់ពីឃើញបែបនេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងនៅកន្លែងកើតហេតុនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែមិនអន់ថយអណ្ដាតភ្លើងឆេះកាន់តែខ្លាំងឡើង រួចនាំគ្នាទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ទើបអាចគ្រប់គ្រងបាន ប៉ុន្តែរថយន្ដត្រូវខូចខាតទាំងស្រុង។ ក្រោយហេតុការណ៍ ជនជាតិបរទេសទាំងពីរនាក់បានរងរបួសត្រូវបានរថយន្តមន្ទីរពេទ្យរដ្ឋដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកម្ចាស់មកដោះស្រាយតាមច្បាប់៕
អត្ថបទ៖ សុខា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ