ព័ត៌មានអន្ដរជាតិ
គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅថៃ ឆក់យកជីវិតមនុស្ស ១៤នាក់
រថយន្តក្រុងមួយគ្រឿងក្នុងប្រទេសថៃ បានបើកធ្លាក់ផ្លូវទៅបុកដើមឈើ បណ្តាលឲ្យមនុស្សចំនួន១៤នាក់ បាត់បង់ជីវិតខណៈ ៣២នាក់ផ្សេងទៀតរងរបួស។

គ្រោះថ្នាក់នេះ កើតឡើងនៅខេត្ត Prachuap Khiri Khan ខណៈពេលរថយន្តក្រុង កំពុងធ្វើដំណើរពីរាជធានីបាងកក ឆ្ពោះទៅខេត្ត Songkhla ភាគខាងត្បូង។
តាមការឲ្យដឹងពីមន្ត្រីប៉ូលិសក្នុងតំបន់, រថយន្តក្រុងបានដឹកមនុស្សចំនួន៤៩នាក់ នៅពេលវាជួបគ្រោះថ្នាក់ ជិតឧទ្យានជាតិ Hat Wanakorn។ ជនរងគ្រោះភាគច្រើនជាជនជាតិថៃ ប៉ុន្តែមាន២-៣នាក់ជាជនជាតិមីយ៉ាន់ម៉ា។

លោកវរសេនីយ៍ឯក Weerapat Ketesa នាយប៉ុស្តិ៍នគរបាលរដ្ឋបាល Huay Yang បានឲ្យដឹងថា “យើងសន្និដ្ឋានថា អ្នកបើកបរប្រហែលជាងងុយដេក។ យ៉ាងណា មន្ត្រីជំនាញកំពុងរង់ចាំលទ្ធផលពិនិត្យឈាមលើអ្នកបើកបរ ដែលរួចជីវិតពីគ្រោះថ្នាក់នេះប៉ុន្តែមានរបួសធ្ងន់ ខណៈប៉ូលិសកំពុងស៊ើបអង្កេត”។
ថៃ ស្ថិតក្នុងចំណោមប្រទេសមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតលើពិភពលោក ពោលគឺមានមនុស្សស្លាប់រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

ត្រឹមមួយឆ្នាំ២០២២ មនុស្សរហូតដល់ទៅ១៥០០០នាក់ បានបាត់បង់ជីវិតនៅលើផ្លូវក្នុងប្រទេសថៃ។ នេះបើយោងតាមមជ្ឈមណ្ឌលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍របស់ប្រទេស។
ហើយបើយោងតាមអង្គការសុខភាពពិភពលោក, នៅឆ្នាំ២០២១ ឧប្បត្តិហេតុទាក់ទងនឹងចរាចរណ៍ បានរួមចំណែកស្ទើរតែមួយភាគបីនៃការស្លាប់សរុបនៅក្នុងប្រទេសនេះ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ដឹកភ្ញៀវចេញពីអាកាសយានដ្ឋានបុកបង្កាន់ដៃស្ពានអាកាស៥មករាឆេះយ៉ាងសន្ធោសន្ធៅ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ