ចរាចរណ៍
ព័ត៌មានបឋម៖ រថយន្ដដឹកប្រេងបុកម៉ូតូមួយគ្រឿង រេចង្កូតទៅបុករថយន្ដដឹកកម្មករកម្មការិនី ស្លាប់ម្នាក់និងរបួសច្រើននាក់
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅវេលាម៉ោង៥និង២៥នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្ដដឹកប្រេងបុកជាមួយម៉ូតូមួយគ្រឿង និងបានរេចង្កូតទៅបុករថយន្ដដឹកកម្មករកម្មការិនីរោងចក្រមួយគ្រឿងទៀតបណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់ និងរបួសច្រើននាក់។

បើតាមរបាយការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៤១ ចំណុចគីឡូម៉ែត្រលេខ២៣-២៤ ក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ របាយការណ៍បញ្ជាក់ថា ព័ត៌មានបឋម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យស្លាប់១នាក់ ជាអ្នកបើកម៉ូតូ និងរងរបួសកម្មករមួយចំនួន សមត្ថកិច្ចនគរបាលបានអន្ដរាគមន៍ជួយសង្គ្រោះដោយបានបញ្ចូនទៅមន្ទីរពេទ្យនៅជិតកន្លែងកើតហេតុ។ បើតាមសមត្ថកិច្ច រថយន្ដដឹកកម្មករកម្មការិនីមានចំនួនប្រហែល៥០នាក់៕
អត្ថបទ៖ សុខុម





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ