ចរាចរណ៍
ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោកមិនទាន់ចូលខ្លួនសារភាពតាមការអំពាវនាវរបស់លោកស្នងការនៅឡើយទេ
រហូតមកដល់ពេលនេះ ជនសង្ស័យដែលបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោកកាលពីថ្ងៃទី១៤ធ្នូ នៅមិនទាន់ចូលខ្លួនសារភាពតាមការអំពាវនាវរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយទេ។ នេះបើតាមការបញ្ចាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះលោក សំ វិច្ឆិកា ក៏សូមអំពាវនាវបន្ថែមដល់ក្រុមគ្រួសារជនសង្ស័យសូមនាំកូនចូលខ្លួនមកសារភាពចំពោះមុខសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចអនុវត្តតាមនិតិវិធីដោះស្រាយចំពោះមុខច្បាប់។ លោកបន្ថែមថា ការរត់គេចខ្លួនគឺមិនអាចដោះស្រាយបញ្ហាដែលយើងបានប្រព្រឹត្តនោះទេ។
កាលពីព្រលប់ថ្ងៃទី១៩ធ្នូ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសារអំពាវនាវដល់អ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់បាត់បង់អាយុជីវិតនៅខណ្ឌទួលគោក មកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ខណៈជនសង្កកំពុងគេចខ្លួន។ លោកក៏បានសង្កត់ធ្ងន់ថា ការរត់គេចខ្លួនបែបនេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ ហើយសមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តច្បាប់ចំពោះករណីនេះបានដែរ ហើយបើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនឹងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ។
គួររំលឹកថា កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក Jeep overland ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបុកជនរងគ្រោះជាបុរសម្នាក់ដែលជិះម៉ូតូបណ្ដាលឱ្យស្លាប់ នៅខណ្ឌទួលគោក ហើយជនបង្កបានបើករថយន្ដគេចខ្លួនបាត់។
បើតាមប្រភពសមត្ថកិច្ច ម្ចាស់រថយន្តឈ្មោះ សុខ លីណា និងអ្នកបើកបររថយន្តពេលនោះ ត្រូវបានគេសង្ស័យថា ជាកូនប្រុសរបស់លោកស្រី សុខ លីណា ដែលមានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា។ ក្រោយការកើតហេតុនេះ គ្រួសារជនបង្កបានទៅចូលបុណ្យសពជនរងគ្រោះថវិកាមួយចំនួន ដើម្បីសម្របសម្រួលឱ្យដកពាក្យបណ្ដឹងនេះវិញ ប៉ុន្តែយ៉ាងណា គ្រួសារជនរងគ្រោះ មិនយល់ព្រមដកពាក្យបណ្ដឹងឡើយ ដោយបានស្នើឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?