Connect with us

ចរាចរណ៍

ស្នងការរាជធានី បញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់អ្នកបើករថយន្តបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្លាប់​ម្ដាយកូន និងប្ដីរបួសធ្ងន់នៅខណ្ឌដូនពេញ

បានផុស

នៅ

លោឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានដាក់បញ្ជាឲ្យកម្លាំងនគរបាលចម្រុះត្រូវស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍​បុកអ្នកជិះម៉ូតូ១គ្រឿង បណ្តាលឱ្យបុរសម្នាក់របួសធ្ងន់ និងស្លាប់ម្ដាយកូន នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ធ្នូនេះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវ ក៏ដូចជាសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងខូចខាត មធ្យោបាយ សម្ភារៈ របួស និងបាត់បង់អាយុជីវិតមនុស្ស។

គួររំលឹកថា កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ​រថយន្ដម៉ាក Hummer បើកបរក្នុងល្បឿនលឿន បុកម៉ូតូខ្ទាតផ្លោងបោកផ្ទុបនឹងគល់ឈើបណ្ដាលឲ្យម្តាយកូន២នាក់បាត់បង់ជីវិត និងប្តីរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ចំណែករថយន្តបង្កបើកគេចខ្លួនបាត់។ ដែលករណីនេះបានកើតឡើងនៅលើវិថីព្រះស៊ីសុវត្ថិ ម្ដុំផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម