ចរាចរណ៍
រថយន្ដកុងតឺន័រព្រលះរថយន្ត TUNDRA បើកដោយជនបរទេស កៀបជាប់មនុស្ស ០២ នាក់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្ដសណ្ដោងកុងតឺន័រមួយគ្រឿងបុករះរថយន្ដម៉ាកTUNDRA បណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ និងបន្តបុកចូលផ្ទះវេលុយបន្ថែមទៀត បង្កការភ្ញាក់ផ្អើលកាលពីម៉ោង០៤ទាបភ្លឺ ថៃ្ងទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្ដបង្កជាប្រភេទរថយន្ដសណ្ដោងកុងតឺន័រ ម៉ាកFUSO ក្បាលពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3E-3936 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ4A-5074 ។ក្រោយបង្កហេតុអ្នកបើករថយន្ដបង្កគេចខ្លួនបាត់។ ចំណែករថយន្ដមួយគ្រឿងទៀតម៉ាកTUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-7909 អ្នកបើកបរឈ្មោះ ថូម៉ាស់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ជនបរទេស ស្នាក់នៅរាជធានីភ្នំពេញ ។

តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា រថយន្តសណ្ដោងសឺមីរ៉ឺម៉ក បើកបរបញ្ច្រាសទិស គ្នាជាមួយរថយន្ដម៉ាក TUNDRA រួចក៏រេចង្កូតចូលទៅផ្នែកខាងឆ្វេង បុករថយន្ដTUNDRA រុញធ្លាក់ផ្លូវនិងបន្តបុកចូលផ្ទះវេរប្រាក់Wing បន្ថែមទៀត ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បណ្ដាលឱ្យជនរងគ្រោះអ្នកជិះក្នុងរថយន្ដ TUNDRA គៀបជាប់ក្នុងរថយន្ដពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ សង្គ្រោះយកចេញពីក្នុងរថយន្ដ រួចបញ្ជូនទៅមន្ទីរពេទ្យ។

បច្ចុប្បន្ន មធ្យោបាយបង្កយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ