ចរាចរណ៍
វីដេអូរន្ធត់! រថយន្ត១០០គ្រឿងបុកគ្នា ស្លាប់និងរបួសមនុស្សជាង ៧០នាក់នៅអាមេរិក
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៃរថយន្ត១០០គ្រឿង បានបណ្តាលឲ្យមានមនុស្សស្លាប់៦នាក់និងរបួស៦៥នាក់នៅសហរដ្ឋអាមេរិក។
ហេតុការណ៍នេះបានកើតឡើងលើផ្លូវហាយវ៉េ I-35 ក្នុងទីក្រុង Fort Worth នៃរដ្ឋ Texas។
មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ចរាចរណ៍នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេប៉ុន្តែព្យុះដ៏ខ្លាំងនិងភ្លៀងលាយព្រិលនាពេលយប់ ត្រូវបានគេយល់ថា បង្កឲ្យមានហេតុការណ៍នេះ។
ក្រុមមន្រ្តីកំពុងស្វែងរកតាមរថយន្តធុនតូចនិងរថយន្តដឹកទំនិញ ដើម្បីធ្វើឲ្យប្រាកដថា គ្មាននរណាម្នាក់នៅជាប់ខាងក្នុងទេបន្ទាប់ពីរថយន្តត្រូវបានទុកចោល។
យោងតាមគេហទំព័រ MedStar បានឲ្យដឹងថា មនុស្សរាប់សិបនាក់បានរងរបួស ហើយមានអ្នកខ្លះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
យ៉ាងហោចណាស់មានអង្គភាពពន្លត់អគ្គិភ័យចំនួន២៤អង្គភាព បានទៅដល់កន្លែងកើតហេតុដើម្បីឆ្លើយតបទៅនឹងគ្រោះថ្នាក់នេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ រថយន្ដកុងតឺន័រព្រលះរថយន្ត TUNDRA បើកដោយជនបរទេស កៀបជាប់មនុស្ស ០២ នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន