Connect with us

ចរាចរណ៍

ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ទី​១​មាន​មនុស្ស​ស្លាប់​និង​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជិត​៤០​នាក់​

បានផុស

នៅ

នៅក្នុង​ថ្ងៃ​សែន​ចិន​ និង​ថ្ងៃ​ចូលឆ្នាំ​ចិន​ទី​១​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំងប្រ ទេស​ចំនួន​៣៧​នាក់ ​ក្នុងនោះ​ស្លាប់​៧​នាក់​ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៣០​នាក់​។​

យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ បាន​ឲ្យ​ទៀតថា ​ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​បាន​កើតឡើង​ចំនួន​១៤​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៥​នាក់ របួសធ្ងន់១០​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល៨​នាក់​(​ស្រី​២​នាក់​)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១១ ខែកុម្ភៈ បាន​កើតឡើង​ចំនួន​១០​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ របួសធ្ងន់៩​នាក់និង​របួសស្រាល៣​នាក់​(​ស្រី​១​នាក់​)​។​

​ដើម្បី​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​និង​របួស​ធ្ងន់ធ្ងរ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន​១០​ចំណុច​រួមមាន​ទី​១ ត្រូវ​ពាក់មួក​សុវត្ថិភាព​ខ្សែក្រវាត់​សុវត្ថិភាព​រៀងរាល់​ពេល​ធ្វើ​ដំណើរ​តាម​យានយន្ត​។​ ទី​២ ត្រូវគោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។​ ទី​៣​ត្រូវ​យល់ដឹង​និង​គោរព​សិទ្ធិ​អាទិភាព​។​ ទី​៤ ត្រូវ​ត្រួតពិនិត្យ​យានយន្ត​ឲ្យមាន​សុវត្តិភាព​ល្អ​។​ ទី​៥​ត្រូវ​ប្រើប្រាស់​សម្ភារៈ​ងាយ​មើលឃើញ​នៅពេល​ដើរ ​ឬ​ជិះ​កង់​។​ ទី​៦​ កុំ​បើកបរ​ហួស​ល្បឿន​កំណត់​។​ ទី​៧​កុំ​បើកបរ​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង​។​ ទី​៨​ កុំ​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​។ ​ទី​៩​​កុំ​បើកបរ​ឬ​ធ្វើដំណើរ​តាម​យានយន្ត​ផ្ទុក​លើស​ចំណុះ ​និង​ទី​១០​ កុំ​ប្រើប្រាស់​ទូរស័ព្ទដៃ​នៅពេល​បើកបរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម