Connect with us

ចរាចរណ៍

អតីតប្រធានក្រុមប្រឹក្សាខេត្តម្នាក់ រងរបួសធ្ងន់ ខណៈថយ រថយន្តចេញពីក្នុងផ្ទះ បុករះរថយន្ត៣គ្រឿង

បានផុស

នៅ

អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ខណៈគាត់បានថយ រថយន្តចេញពីក្នុងផ្ទះរបស់ខ្លួន យ៉ាងលឿនបុកទំនងជាស្លន់ក៏បានបុកទំលុះទ្វារផ្ទះអ្នកជីតខាង និងរថយន្ត៣គ្រឿងផ្សេងទៀត។

ហេតុការណ៍នេះបានកើតឡើងនាព្រឹក ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅចំណុចផ្លូវជាតិលេខ៥ កណ្តាលក្រុងបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា សំណាងហើយ មិនមានអ្នកផ្សេងទៀតរងគ្រោះថ្នាក់ដោយ គ្រាន់តែខូចខាត ទ្រព្យសម្បត្តិប៉ុណ្ណោះ ដោយសារមិនសូវមានអ្នកដំណើរបើកឆ្លងកាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អូន លីវណ្ណដេត មន្រ្តីចរាចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា ដើមហេតុដំបូង គឺអ្នកបើកបរឈ្មោះ អ៊ុក វង្ស ជាអតីតប្រធានក្រុមប្រឹក្សាខេត្ត បានឡើងរ៉ឺយ៉ែរថយន្តម៉ាក ឡង់គ្រីស័រ ពាក់ស្លាកលេខ 2B- 3536 ចេញពីក្នុងផ្ទះរបស់ខ្លួន ក្នុងសង្កាត់ស្វាយប៉ោ ជាប់ផ្លូវជាតិលេខ៥ ហើយទំនងជាស្លន់ គាត់បានជាន់ហ្គាយ៉ាងលឿនចេញពីក្នុងផ្ទះ ឆ្លងកាត់ទទឹងផ្លូវទៅបុកទំលុះទ្វាផ្ទះសំណាក់យានយាន និងផ្ទះពលរដ្ឋ និងរថយន្តលុចស៊ីសពីរគ្រឿងក្នុង ផ្ទះសំណាក់ខាងលើ ខូចខាតយ៉ាងដំណំ រួម និងរថយន្តរបស់ខ្លួនមួយគ្រឿងទៀតផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុលើការខូចខាត ទ្រព្យសម្បត្តិរបស់អ្នកដទែ ដោយឡែកលោក អ៊ុក វង្ស ដែលជាអ្នកបើកបរ បានបញ្ជូនទៅមន្ទីរពេទ្យហើយ ៕

សោ និយមរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម