ចរាចរណ៍
បីថ្ងៃនៃពិធីចូលឆ្នាំចិនវៀតណាមកើតគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសបីនាក់
បីថ្ងៃនៃពិធីចូលឆ្នាំចិន វៀតណាម នៅទូទាំងខេត្តតាកែវ កើតមានគ្រោះថ្នាក់ចរាចរណ៍២ករណី បណ្តាលឲ្យមានអ្នកស្លាប់២នាក់ របួសធ្ងន់ម្នាក់។

របាយការណ៍ប៉ូលីសចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តតាកែវបានបង្ហាញថា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ទូទាំងខេត្តតាកែវ កើតមានគ្រោះថា្នក់ចរាចរណ៍២លើក បណ្តាលឲ្យជនរងគ្រោះប្រុស២នាក់បានស្លាប់បាត់បង់ជីវិត និងអ្នករងរបួសធ្ងន់ម្នាក់(ប្រុស) ខូចខាត់ម៉ូតូ២គ្រឿង និងរថយន្តមួយគ្រឿង ដែលទាំងពីរលើកនេះគឺកើតឡើងនៅស្រុកទ្រាំង ។ របាយការណ៍ដដែលបានបញ្ជាក់ថា ទាំងពីរករណីនេះ មូលហេតុសុទ្ធតែបើកបរលើសល្បឿនកំណត់។
ករណីគ្រោះថ្នាក់ចរាចរណ៍ពេលនេះ បើធៀបនិងឆ្នាំមុន នៃពិធីចូលឆ្នាំចិន វៀតណាម កាលឆ្នាំ២០២០ បីថ្ងៃដូចគ្នាគឺ កើតឡើង២លើកដូចគ្នា តែអ្នកស្លាប់មានម្នាក់ និងអ្នករបួសធ្ងន់មានម្នាក់ ដូចនេះឆ្នាំនេះគឺអ្នកស្លាប់កើនឡើងម្នាក់៕
វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី