Connect with us

ចរាចរណ៍

ច្បាប់៖ ជនណាបង្កគ្រោះថ្នាក់ឱ្យស្លាប់មនុស្សច្រើននាក់ក្នុងស្ថានភាពស្រវឹង អាចដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ

បានផុស

នៅ

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៧យប់​ មានករណី​គ្រោះថ្នាក់ចរាចរណ៍មួយគួរឱ្យភា្ញក់ផ្អើល នៅចំណុចស្ពានអាកាសឫស្សីកែវ ស្ថិត​នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលបានបុករះបណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់​ បានបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលមួយចំនួន។ ករណីបុករះឱ្យមនុស្សស្លាប់នេះ បានបង្កឡើងដោយរថយន្ត​ម៉ាក​ Ford Ranger ដែលបើកបរ​ដោយឈ្មោះ នាង សំអូន ស្ថិតក្នុងស្ថានភាពស្រវឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភព​ព័ត៌មាន នៅ​មុន​ពេល​កើតហេតុ​នៅ​ចំណុច​ទីតាំង​ខាងលើ គឺ​កំពុង​មាន​ការ​មមាញឹក​ចរាចរណ៍​ ខណៈ​រថយន្ដ និងម៉ូតូជាច្រើន​គ្រឿង​ឈប់​រង់ចាំ​ស្ដុប ក៏ប៉ុន្តែភ្លាមៗ​ស្រាប់ ​តែ​មានរថយន្ត​ម៉ាក​ Ford Ranger មួយគ្រឿងពណ៌ស ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនយ៉ាងលឿន បានមកបុករះម៉ូតូ និងរថយន្ដយ៉ាងពេញទំហឹង​ជាច្រើនគ្រឿង ដែលបណ្ដាល​ឱ្យ​មាន​មនុស្ស​ដេក​ដួល​​ពេញផ្លូវ ខ្លះ​កៀប​ជាប់​ក្រោម​រថយន្ដ។

​រថយន្ត​បង្ក​ម៉ាក Ford Ranger បើកបរ​ដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ មន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលបានបើកបរ​ក្នុង​កម្រិត​ជាតិ​អាកុល ០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់។ ប៉ុន្តែយ៉ាងណា ភ្លាមៗក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក ​នៃ​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ក៏បាន​ឃាត់​ខ្លួន​ម្ចាស់​រថយន្ត​បង្ក​ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បុករះបណ្ដាលឱ្យមនុស្សស្លាប់ច្រើននាក់បែបនេះ ក៏មានការចោទសួរថា តើជនបង្កអាចប្រឈមនឹងមុខច្បាប់បែបណា ហើយត្រូវផ្តន្ទាទោសក្នុងកម្រិតណា?

បើតាមបទប្បញ្ញតិ្តស្តីពីចរាចរណ៍ផ្លូវគោក ប្រសិនបើជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន រៀល ទៅ១៥លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬ ច្រើន ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ។

ជាមួយគ្នានេះ អំពើល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចជា៖ ១) បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។ ខ) ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។ គ) បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់។ ឃ) រត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ។

ដូច្នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បុករះ រហូតបណ្ដាលឱ្យមនុស្សស្លាប់ជាច្រើននាក់ ហើយជនបង្កគ្រោះថ្នាក់ស្ថិតក្នុងស្ថាន ភាពស្រវឹងបែបនេះ អាចនឹងប្រឈមជាប់នឹងទោសជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២៥លានរៀល រួមទាំងទោសបន្ថែមមួយចំនួនទៀតស្របតាមច្បាប់កំណត់ជាធរមាន៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាស់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានជាតិ៣ នាទីutes មុន

អតីតរាជទូត​ផុតអាណត្តិ២រូប ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការ និងអគ្គនាយក

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ហ្វីលីពីន​​ចាប់​ជនជាតិ​ចិន​​ពី​បទចារកម្ម​​​​​តាម​​​ជំរំ​យោធា​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

សន្តិសុខសង្គម២៤ នាទីutes មុន

បញ្ជូនជនជាតិកូរ៉េម្នាក់ ទៅតុលាការ ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់ នៅសង្កាត់បឹងកេងកងទី ១

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម