Connect with us

ចរាចរណ៍

នគរបាលរាជធានី បញ្ជូនខ្លួនអ្នកបើក​រថយន្ដបង្កគ្រោះថ្នាក់នៅខណ្ឌឬស្សីកែវទៅតុលាការនៅហើយរសៀលនេះ

បានផុស

នៅ

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២២មករានេះថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានអ្នកស្លាប់៤នាក់ នៅខណ្ឌឬស្សីកែវ ទៅតុលាការហើយនៅរសៀលថ្ងៃទី២២មករា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ៧យប់​ មានករណី​គ្រោះថ្នាក់ចរាចរណ៍​បុករះមួយ​បាន​កើត​ឡើង​នៅចំណុច​ក្រោម​ស្ពានអាកាសឫស្សីកែវ ស្ថិត​ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្ដាល​ឱ្យ​មាន​មនុស្សប្រុសស្រី​៤នាក់​បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន៤នាក់។

រថយន្ត​បង្ក​ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ បើកបរ​ដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើកបរ​ក្នុង​កម្រិត​ជាតិ​អាកុល ០.៥៤។

ប្រភព​ព័ត៌មាន​បានឱ្យដឹងបន្តថា នៅ​មុន​ពេល​កើតហេតុ​នៅ​ចំណុច​ទីតាំង​ខាងលើ​កំពុង​មាន​ការ​មមាញឹក​ចរាចរណ៍​ ខណៈ​រថយន្ដនឹងម៉ូតូជាច្រើន​គ្រឿង​ឈប់​រង់ចាំ​ស្ដុប ភ្លាមៗ​ស្រាប់​តែ​មានរថយន្ត​ម៉ាក​ Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនយ៉ាងលឿនមក បុករះម៉ូតូ និង រថយន្ដពេញទំហឹង​ជាច្រើនគ្រឿង បណ្ដាល​ឱ្យ​មាន​មនុស្ស​ដេក​ដួល​រដូករណែល​ពេញផ្លូវ ខ្លះ​កៀប​ជាប់​ក្រោម​រថយន្ដ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក ​នៃ​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ បានធ្វើ​ការ​ឃាត់​ខ្លួន​ម្ចាស់​រថយន្ត​បង្ក​ និង​ធ្វើ​ការ​វាស់វែង​តាមជំនាញ​ នាំ​យក​វត្ថុតាង​មក​រក្សា​ទុក​ រីឯ​សព​ ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ទៅ​គ្រួសារ​ ដើម្បី​មក​យក​​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

Sokha Hotels

ព័ត៌មានពេញនិយម