ចរាចរណ៍
ព្រឹកនេះព្រះរាជអាជ្ញាកំពុងស៊ើបសួរជនបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ ជនដែលបើកបររថយន្តទាំងមានជាតិស្រវឹងក្នុងខ្លួនបង្កគ្រោះថ្នាក់បណ្តាលឱ្យមនុស្សស្លាប់ចំនួន៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤នាក់នៅខណ្ឌឬស្សីកែវ ត្រូវសមត្ថកិច្ចបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីអនុវត្តតាមនិតិវិធី។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ជនសង្ស័យ និងសំណុំរឿងបង្កគ្រោះថ្នាក់ចរាចរបានមកដល់អយ្យការហើយ តែតំណាងអយ្យការមិនទាន់សម្រេចបែបណាទេ ព្រោះកំពុងចាត់ការបន្ត។

សូមរំលឹកថា ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានឈ្មោះ នាង សំអូន ភេទប្រុស ជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយការឃាត់ខ្លួនសាកសួរនៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីគ្រោះថ្នាក់នោះ បណ្តាលមកពីអ្នកបើកបរល្បឿនលឿន ធ្វេសប្រហែស ខ្ជះខ្ជាយ រួមនឹងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលផង ពោលគឺស្រវឹងបាត់ស្មារតីទៅហើយ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

ក្នុងករណីនេះអ្នកបើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង(កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន២គ្រឿង(រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន ៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន៦គ្រឿង បណ្តាលឱ្យមានមនុស្សស្លាប់នៅកន្លែងកើតហេតុ៤នាក់ (ស្រី៣នាក់) និងរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត្រ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរនៅឡើយ៕
អត្ថបទ៖ មករា






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ