ចរាចរណ៍
ជ្រូក៣០០ក្បាល ដេកពេញផ្លូវ ក្រោយរថយន្តយីឌុបជិះលឿនពេកក្រឡាប់ដាច់ក្បាល
រថយន្តយីឌុបដឹកជ្រូកបោះពួយលឿនដល់ផ្លូវកោង ដាច់ក្បាលរថយន្ត បណ្តាលឲ្យក្រឡាប់បោកខ្ទាតពេញផ្លូវចាក់ជ្រូកចោល ប៉ុន្តែក្នុងហេតុការណ៍នោះ សំណាងល្អមិនមានមនុស្សឬសត្វរងរបួសនោះឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុច(ស្ពានអូរប្រេងគង់)ស្ថិតក្នុងភូមិ អូរំចេកឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បង្កឡើងដោយខ្លួនឯង ដែលមានរថយន្តបេអង ពណ៌ស ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A.7152 អ្នកបើកបរ មានឈ្មោះ ជា សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្រេះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (ពុំមានរបួស) បានក្រឡាប់កន្លែងកើតហេតុ ដែលបានដឹកជ្រូកចំនួន៣០០ក្បាល គ្មានស្លាប់នោះទេ។ ក្រោយពេលកើតហេតុ រថយន្តនឹងជ្រូកត្រូវម្ចាស់រថយន្តសាងឡើងឡានផ្សេងទៀត។
ក្នុងករណីនេះ អ្នកឃើញហេតុការណ៍បានសម្តែងការហួសចិត្តថា រថយន្តដាច់ក្បាលខ្ទាតទៅផ្សេង ឯទ្រុងទៅផ្សេងពេញផ្លូវ ហើយពិតជាសំណាងណាស់គ្រានោះមិនមាននរណាម្នាក់ធ្វើដំណើរឆ្លងកាត់ កុំអីប្រហែលគ្រោះធំហើយ។ មហាជនស្នើឲ្យសមត្ថកិច្ចជំនាញនិងម្ចាស់អាជីវកម្មទាំងឡាយ គួរគិតពីផលប៉ះពាល់ដល់អ្នកដទៃផង កុំឃើញតែប្រយោជន៍ខ្លួនឯងពេក៕
អត្ថបទ៖ កុសល
សូមចុចអាន៖ សមត្ថកិច្ចកំពុងស្រាវជ្រាវករណីហិង្សាលើក្មេងស្រីពីរនាក់ព្រោះតែសត្វសារិការកែវពីរក្បាល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ