Connect with us

ចរាចរណ៍

ពលរដ្ឋគាំទ្រចំពោះការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក របស់សមត្ថកិច្ច ដែលជួយកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ បានសម្ដែងការគាំទ្រចំពោះវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក របស់សមត្ថកិច្ចជំនាញ ដែលផាកពិន័យទៅលើអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងបើកបរហួសល្បឿនកំណត់ បង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ខណៈពលរដ្ឋបានអះអាងថា វិធានការនេះ ជួយកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់បានមួយកម្រិត ប្រសើរជាងពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាន បាលី អ្នកលក់ដូរ ម្ដុំផ្សារពោធិ៍ចិនតុង បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកគាំទ្រចំពោះវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់សមត្ថកិច្ចជំនាញ ដែលចុះផាកពិន័យ និងឃាត់រថយន្តល្មើសច្បាប់ផ្សេងៗ ពិសេសនៅពេលយប់តែម្ដង។ លោក បាលី មើលឃើញថា មួយរយៈចុងក្រោយនេះ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ នៅពេលដែលសមត្ថកិច្ចចុះធ្វើការតាមគោលដៅ គ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសឆក់ប្លន់ ផ្សេងៗ មានការថយចុះ គួរឱ្យកត់សម្គាល់ ដែលនេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន មិនថាតែរាជធានីភ្នំពេញ និងបណ្ដាខេត្ដមួយចំនួននោះឡើយ។

លោក ផាន បាលី បន្ថែមទៀតថា លោកចង់ស្នើសុំឱ្យថ្នាក់ដឹកនាំ និងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ ប្រសិនបើអាច ជួយរួមគ្នាបង្កើតច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹងជាងនេះទៅទៀត។ ក្រៅពីនេះ លោក ក៏ស្នើសមត្ថកិច្ចជំនាញ សូមមេត្តាអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ រហូតតទៅ ដើម្បីជៀសវាងកុំឱ្យកើតមានគ្រោះថ្នាក់់ចរាចរណ៍តទៅទៀត។

ចំណែក អ្នកស្រី ស៊ាន យាង អាជីវករផ្សារទួលសង្កែតូច ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដែរថា អ្នកស្រី គាំទ្រចំពោះវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់សមត្ថកិច្ចជំនាញ ដែលបានចុះដាក់គោលដៅសម្រាប់ធ្វើការផាកពិន័យ និងឃាត់រថយន្ដល្មើសច្បាប់ផ្សេងៗ មិនថាពេលថ្ងៃ និងយប់ នោះទេ ការធ្វើបែបនេះ នឹងធ្វើឱ្យអ្នកបើកបរទាំងអស់មិនហ៊ានបំពានច្បាប់ និងមិនកើតមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ អ្នកស្រី បន្ថែមថា ភាគច្រើនគ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្ននេះ ច្រើនតែកើតមាននៅពេលយប់ៗ ដែលកន្លងមកពុំសូវមានសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យ ទើបធ្វើឱ្យអ្នកបើកបរទាំងនោះ ហ៊ានល្មើសច្បាប់ និងបើកបរហួសល្បឿនកំណត់ បង្ក​ឱ្យកើតមានគ្រោះថ្នាក់ស្លាប់មនុស្សអស់ជាច្រើននាក់ដូចពេលកន្លងមក។

រីឯ លោក នឿ សុធា ពលរដ្ឋរស់នៅសង្កាត់ផ្សារថ្មី ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដូចគ្នាថា លោកពិតជាសប្បាយចិត្ត និងគាំទ្រចំពោះការរឹតបន្ដឹងនេះ ដែលកន្លងមក លោកឃើញថាអ្នកបើកបរ មួយចំនួនមិនសូវគោរពច្បាប់ចរាចរណ៍នោះឡើយ។ លោក បន្ថែមថា នៅពេលសមត្ថកិច្ចជំនាញចុះដាក់គោលដៅត្រួតពិនិត្យបែបនេះ អ្នកបើកបរ ក៏មិនហ៊ានល្មើសច្បាប់ និងមិនសូវកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវដូចពេលកន្លងទៅអ៊ីចឹងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម