Connect with us

ចរាចរណ៍

សមត្ថកិច្ចរកឃើញអ្នកល្មើសជាតិស្រវឹង៣៣៥នាក់ក្នុងរយៈពេល៧ថ្ងៃ នៃយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់​ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ

បានផុស

នៅ

ក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យលើអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនៅរាជធានីភ្នំពេញក្នុងរយៈពេល៧ថ្ងៃ សមត្ថកិច្ចបានរកឃើញអ្នកបើកបរយានយន្ដស្ថិតក្រោមស្ថានភាពស្រវឹងចំនួន៣៣៥គ្រឿង ស្មើនឹង៣៣៥នាក់ និងបានអនុវត្តផាកពិន័យតាមវិធានការណ៍ច្បាប់។ នេះបើតាមការបញ្ចាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ កម្ពុជាថ្មី នៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ការអនុវត្តប្រកបដោយប្រសិទ្ធិភាព ហ្មត់ចត់ម៉ឺងម៉ាត់តាមគោលការច្បាប់ និងវិធានការជំនាញ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា ការអនុវត្តរយៈពេល៧ថ្ងៃនេះ មានប្រជាពលរដ្ឋមួយចំនួននៅតែបន្ដបើកបរល្មើសច្បាប់ចរាចរណ៍ដដែល ប៉ុន្តែអ្វីដែលគួរឲ្យកក់សម្គាល់មានប្រជាពលរដ្ឋ​ភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកទទួលទានគ្រឿងស្រវឹង អត់ពាក់មួកសុវត្ថិភាពក៏មានការថយចុះ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចាក់ថា ការអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ ជាពិសេសការអនុវត្តនៅពេលយប់ ការត្រួតពិនិត្យជាត់អាល់កុលនេះតែម្ដង ក្នុងរយៈ៧ថ្ងៃកម្លាំងសមត្ថកិច្ចបានរកឃើញអ្នកបើកបររថយន្ដ និងម៉ូតូដែលស្ថិតក្រោមជាតិស្រវឹងមានចំនួនសរុប ៣៣៥គ្រឿង ស្មើនឹង៣៣៥នាក់ ត្រូវបានអនុវត្តផាកពិន័យតាមវិធានការច្បាប់ និងបានធ្វើកិច្ចសន្យាអប់រំ ក្នុងករណីមិនរាងចាល សមត្ថកិច្ចនឹងពិចារណា និងអនុវត្តតាមនិតិវិធីច្បាប់។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញរយៈពេល៧ថ្ងៃនេះដែរ បើប្រៀបធៀន៧ថ្ងៃដូចគ្នាមុនយុទ្ធនាការ និងក្រោយយុទ្ធនាការ សមត្ថកិច្ចបានកក់សម្គាល់ថា រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១មករា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៤លើក ស្លាប់ចំនួន៤នាក់ ដោយឡែករយៈពេល៧ថ្ងៃមុនការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៨លើក ស្លាប់ចំនួន​៩នាក់ អញ្ចឹងអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន៤លើក ថយមកស្លាប់ចំនួន៥នាក់ ចំណែកអ្នករងរបួសធ្ងន់ស្រាលក៏ថយចុះដូចគ្នាផងដែរ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺទទួលបាននូវប្រសិទ្ធិភាពអត្រាគ្រោះថ្នាក់ចរាចណ៍មានការថយចុះ ហើប្រជាពលរដ្ឋកាន់តែច្រើនបានចូលគោរពច្បាប់ចរាចរណ៍ផ្លូវ​គោក។ ចំពោះវិធានការបន្ទាប់ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងសហាការជាមួយកម្លាំងគណៈបញ្ជាការឯកខណ្ឌទាំង១៤ នៅតែបន្តរឹតបន្តឹងគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសរឹតបន្តឹងការអនុវត្តអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងនេះតែម្ដង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម