Connect with us

ចរាចរណ៍

រថយន្តម៉ាក Jeep បុករបាំងថ្មចែកទ្រូងស្ពាន​កោះនរា ក្រឡាប់ផ្ងារជើង

បានផុស

នៅ

បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក JEEP មួយគ្រឿងឡើងស្ពានកោះនរាលឿនមិនប្រយ័ត្នរេចង្កូតទៅបុករបាំងថ្ម​ពុះចែកទ្រូងស្ពានបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានកោះនរាក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខប្រចាំការនៅគោលដៅជាប់ជិតកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តស៊េរីទំនើបម៉ាក JEEP ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា P.NAK.25 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីក្នុងបរិវេណកោះពេជ្រ រួចបើកឡើងតាមស្ពានកោះនរាក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកឡើងមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំង​ថ្ម​ពុះចែកទ្រូងស្ពានពេញទំហឹងធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ហើយពេលនោះមានពលរដ្ឋជិតខាង និងសន្តិសុខប្រចាំការនៅទីនោះបាននាំគ្នារត់ទៅជួយគាស់យកអ្នកបើកបរចេញពីរថយន្តមកក្រៅដោយសុវត្ថិភាពមិនមានរងរបួសនោះទេ ហើយត្រូវសមត្ថកិច្ចឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីចរាចរណ៍ខណ្ឌចុះមកដល់ពិនិត្យជំវិញទីតាំងកើតហេតុ រួចក៏បានទាក់ទងទៅខាងជំនាញក្រុងបន្តឱ្យចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយខាងជំនាញសាលាក្រុងនៅពេលក្រោយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម