ចរាចរណ៍
តើយានយន្តបើកហួសល្បឿនកំណត់ត្រូវផាកពិន័យប៉ុន្មាន?
បច្ចុប្បន្ន មានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនបានកើតឡើងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរបួសច្រើននាក់ ហើយបញ្ហានេះកើតចេញពីគ្រឿងស្រវឹង បើកបរល្មើសល្បឿនដែលបានកំណត់ និងមិនគោរពច្បាប់ចរាចរណ៍ជាដើម។ សម្រាប់ករណីបើកល្មើសល្បឿន ត្រូវពិន័យអន្តរការណ៍ជាទឹកប្រាក់ប៉ុន្មាន?

បើតាមអនុក្រឹត្យដែលបានកែសម្រួលឆ្នាំ២០១៧ និងដាក់ឱ្យប្រើប្រាស់ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងជំពូក៣ មាត្រា៦ថ្មី ត្រូវពិន័យអ្នកបើកបរម៉ូតូ ម៉ូតូសណ្តោងរ៉ឺម៉ក ឬ រ៉ឺម៉ក ម៉ូតូកង់៤ ទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកដែលបើកបរលើសល្បឿនកំណត់ចាប់បី ១ ទៅ ១៩គីឡូម៉ែត្រក្នុង១ម៉ោង។ ពិន័យទឹកប្រាក់ ៨ម៉ឺនរៀល ដែលបើកបរលើសល្បឿនចាប់ពី២០ ទៅ២៩គីឡូម៉ែត្រក្នុង១ម៉ោង។ ពិន័យ១សែនរៀល បើកបរលើសល្បឿន ៣០ ទៅ៣៩ គីឡូម៉ែត្រក្នុង១ម៉ោង។
ចំពោះមាត្រា៧ថ្មី ត្រូវពិន័យអន្តរការណ៍អ្នកបើកបរយានយន្តធុនស្រាល ១សែន ២ម៉ឺនរៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ២២៥ ០០០រៀល ដែលបានបើកបរលើសល្បឿនកំណត់ចាប់ពី១ ដល់១៩គីឡូម៉ែត្រក្នុង១ម៉ោង។ ពិន័យ ១៥០ ០០០រៀល ចំពោះអ្នកបើកបរយានយន្តធុនស្រាលលើសល្បឿន និង ៣សែនរៀល ចំពោះអ្នកបើកបរយានយន្តធន់ធ្ងន់លើសល្បឿន ២០ ទៅ ២៩គីឡូម៉ែត្រក្នុង១ម៉ោង។ សម្រាប់អ្នកបើកបរលើសល្បឿនចាប់ពី៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវពិន័យ ១៨០ ០០០រៀលសម្រាប់អ្នកបើកយានយន្តធន់ស្រាល និង ៣៧៥ ០០០រៀល សម្រាប់យានយន្តធុនធ្ងន់។

ជាមួយគ្នានេះ ក្នុងមាត្រា១៤ នៃអនុក្រឹត្យនេះ ជនណាដែលបានធ្វើល្មើសមាត្រា៦ថ្មី ដល់មាត្រា១០ថ្មីត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការគិតពីថ្ងៃទទួលបានបង្កាន់ដៃបង់ប្រាក់អន្តរការណ៍។ ក្នុងករណីលើសរយៈពេល១៥ថ្ងៃ នៅតែមិនទាន់ទៅបង់ប្រាក់ពិន័យទៀត នោះចំនួនទឹកប្រាក់ត្រូវដំឡើងជា២ដង។ ប្រសិនជាលើសរយៈពេល ៦០ថ្ងៃ សមត្ថកិច្ចត្រូវរៀបចំកំណត់ហេតុបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


