ចរាចរណ៍
ក្នុង១០០% នៃមូលហេតុនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺមាន៤១%បណ្ដាលមកពីបើកលើសល្បឿនកំណត់
តាមរបាយការណ៍ស្ដីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងមូលហេតុចម្បងដែលបណ្តាលឱ្យមានគ្រោះថ្នាក់គឺ “ការបើកបរលើសល្បឿនកំណត់” ដែលមានអត្រាដល់ទៅ៤១% នៃ១០០%នៃមូលហេតុចម្បងៗដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឆ្នាំ២០២៣ មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺមានដូចជា កត្តាបើកលើសល្បឿនកំណត់៤១% កត្តាបើកបរមិនគោរពសិទ្ធិអ្នកដទៃ២២% បើកបរដោយមិនប្រកាន់ស្ដាំ៩% ការបើកបរបត់ឆ្វេងស្ដាំមិនប្រយ័ត្ន៩% កត្តាប្រជែងគ្រោះថ្នាក់៧% និងកត្តាផ្សេងៗ១២%។
ក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍សរុបមាន ៣ ៣១៧ ករណី ដែលកើនឡើង ៣៤១ករណី ខណៈចំនួនអ្នកស្លាប់មានចំនួន ១ ៥៩០ នាក់ ចំនួននេះគឺមានការថយចុះ ១១៩ នាក់ បើធៀបនឹងឆ្នាំ២០២២។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ គឺបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ ជាពិសេសគឺការធានាឱ្យមានការបើកបរ តាមល្បឿនដែលបានកំណត់ និងទាមទារឱ្យមានការចូលរួមជាចាំបាច់ពីពលរដ្ឋ ជាអ្នកបញ្ជាយានយន្ត។ទន្ទឹមនឹងនេះក្រសួងក៏បានធ្វេីការសិក្សាពីការកែសម្រួលផ្លាកសញ្ញាកំណត់ល្បឿន និងកែសម្រួលអនុក្រឹត្យស្តីពីការកំណត់ល្បឿន ដែលអាចនឹងស្នេីសុំការអនុម័តពីរាជរដ្ឋាភិបាល ដេីម្បីដាក់ចេញឱ្យប្រេីប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានវាយតម្លៃថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តជាកត្តានាំមុខគេ ដែលបានឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។ នៅជុំវិញបញ្ហានេះ ក្រសួងបានអំពាវដល់អ្នកបើកបរគ្រប់រូប មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាពិសេសសូមកុំបើកបរលើសល្បឿនដែលបានកំណត់ ដើម្បីបញ្ចៀសនូវសោកនាដកម្មលើដងផ្លូវ ដែលអាចនឹងក្លាយជាមច្ចុរាជឆក់យកអាយុជីវិតបានគ្រប់ពេលវេលា៕



-
KPT+៩ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់