Connect with us

ចរាចរណ៍

ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃ ទី១១ ឃាត់បានយានយន្តល្មើសចំនួន ៩៧គ្រឿង

បានផុស

នៅ

យោងតាមរបាយការណ៍ពីស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញថា​ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ឃាត់បានយានយន្តល្មើសចំនួន ៩៧គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ បានបញ្ជាក់ថា តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដោយឃាត់យានយនុ្តល្មើសចំនួន ៩៧គ្រឿង ក្នុងនោះមានរថយន្តចំនួន ៣៧គ្រឿង និងម៉ូតូចំនួន ៦០គ្រឿង។ យានយន្តដែលល្មើសជាតិស្រវឹងមាន ៤៩គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន ១៣គ្រឿង ដោយមានអ្នកបើកបរម៉ូតូចំនួន ៣នាក់ និងអ្នកបើកបររថយន្តចំនួន១០នាក់។

ចំណែក កម្រិត ០.៤០ mg/L ឡើង មានចំនួន ៣៦គ្រឿង អ្នកបើកបរម៉ូតូមានចំនួន ២០នាក់ និងអ្នកបើកបររថយន្ត ១៦នាក់។ ដោយឡែក សម្រាប់បទល្មើសផ្សេងៗ មានចំនួន​ ៤៨គ្រឿង ក្នុងនោះអត់មួកសុវត្ថិភាព ៣៣គ្រឿង ម៉ូតូគ្មានប័ណ្ណបើកបរ ៣គ្រឿង ម៉ូតូជិះបញ្រ្ចាស ចំនួន ១គ្រឿង និងរថយន្តគ្មានប័ណ្ណបើកបរចំនួន ១១គ្រឿង។

សម្រាប់លទ្ធផលរយៈពេល ១១ថ្ងៃ ពីថ្ងៃទី១-១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥ ៩៦៩គ្រឿង រថយន្តធំ ៥៥គ្រឿង រថយន្តតូច១ ៣៧៧គ្រឿង ម៉ូតូ ៤ ៥៣៧គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤ ៤៥៨គ្រឿង រថយន្តធំ ៣៦គ្រឿង រថយន្តតូច ៩៨៩គ្រឿង និងម៉ូតូ ៣ ៤៣៣គ្រឿង (៣ ៤៣៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

របាយការណ៍ បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច២៨ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ៥៤ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

Sokha Hotels

ព័ត៌មានពេញនិយម